ឡានអគ្គិសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ តម្លៃលក់ទាបជាងឆ្នាំមុន ១មុឺនដុល្លារជាង

ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ទាបជាងម៉ូដែលឆ្នាំ ២០២៤ ដល់ទៅ ១១ ១៧៥ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ៤៣ ៩៧៥ ដុល្លារ ខណៈឆ្នាំមុនមានតម្លៃ ៥៥ ១៥០ ដុល្លារ ។

Lexus RZ ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣០៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅ មាន​ប៉ាណាខាងមុខបិទជិត​ឲ្យឈ្មោះថា spindle grille ​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៨អ៉ីញ ដល់ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

រីឯនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេង ១០ចំណុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Lexus Safety System+ 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម