ឡានអគ្គិសនីសុទ្ធ Mazda EZ-6 នឹងចេញលក់នៅទីផ្សារតំបន់អឺរ៉ុប ជាមួយឈ្មោះ Mazda 6e EV

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Mazda 6e EV ស៊េរីថ្មីចុងក្រោយ នៅទីផ្សារតំបន់អឺរ៉ុប (Mazda EZ-6 នៅប្រទេសចិន) គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Mazda 6e EV ផ្តល់នៅជម្រើសអាគុយចំនួន ២ រួមមាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២២ នាទី និងប្រើម៉ូទ័រអគ្គិសនីមានកម្លាំង ២៥៥ សេះ ប្រអប់លេខអូតូ
  • ប្រភេទអាគុយទំហំ ៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៤៥ នាទី និងប្រើម៉ូទ័រអគ្គិសនីមានកម្លាំង ២៤១ សេះ ប្រអប់លេខអូតូ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ Mazda 6e EV របស់អឺរ៉ុប មានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលលក់នៅប្រទេសចិន ដោយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED រាងស្លីម ក៏ដូចជាប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៉ីញ, ដៃទ្វារគ្មានស៊ុម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង រួមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះផ្នែកខាងក្នុងឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម