[បរទេស] កាលពីពេលថ្មីៗនេះ យោងគេការធ្វើតេស្តចេញពី WLTP បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ All-new Porsche Macan ស៊េរីឆ្នាំ ២០២៤ គ្រប់ម៉ូដែលទាំងអស់នឹងបំពាក់អាគុយដែលអាចបើកបរបានចម្ងាយយ៉ាងតិច ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
All-new Porsche Macan ស៊េរីឆ្នាំ ២០២៤ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Premium Platform Electric (PPE) បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦១២ សេះ និងកម្លាំងរមួល ១០០០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន DC ផងដែរ ។
សម្រាប់រថយន្តអគ្គិសនីសុទ្ធនេះ ភ្ជាប់មកជាមួយតួដែលត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយប្រព័ន្ធ aerodynamic ខណៈនៅផ្នែកខាងក្រោមរថយន្តត្រូវបានរចនាឡើងស្រដៀងទៅនឹងរថយន្តប្រណាំង ជាមួយកម្រិតចាញ់ខ្យល់ទាប់បំផុតត្រឹមតែ ០,២៥ ប៉ុណ្ណោះ ។ លើសពីនេះ សម្រាប់កាលវិភាគនៃការចេញលក់រថយន្តនេះ ក្រុមហ៊ុនមិនទាន់បង្ហើបនៅឡើយទេ ៕