[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានក្រុមហ៊ុនរថយន្ត Rivian លោក RJ Scaringe បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ Rivian R2 ស៊េរីឆ្នាំ ២០២៦ ដែលមានតម្លៃលក់ចាប់ពី ៤៥ ០០០ ដុល្លារ ទទួលបានការកក់ទុកមុនដល់ទៅ ៦៨ ០០០ គ្រឿងក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៧០០ ម.ម កំពស់ ១ ៦៩៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២ ៤៨ ម.ម និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ និងជម្រើសម៉ូទ័រចំនួន ៣ រួមទាំងផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយពេលតិចជាង ៣០នាទី ។
គួរបញ្ជាក់ផងដែរថា រថយន្ត Rivian R2 ស៊េរីឆ្នាំ ២០២៦ ជារថយន្តប្រភេទ SUV ដែលបានផ្តល់នៅការរួមបញ្ចូលគ្នាដ៏ល្អក្នុងការបើកប និងតម្លៃសមរម្យ។ ក្នុងនោះ សម្រាប់ការកក់នេះ នឹងត្រូវបានដឹកជញ្ជូនដែលរំពឹងថានឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលដំបូងនៃ ២០២៦ ៕