
[បរទេស] កាលពីពេលថ្មីៗនេះ រថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ដែលជាម៉ូដែលអាប់ដេតចេញពី Tesla Model Y ត្រូវបានរំពឹងថា នឹងផលិតនៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នៅដើមឆ្នាំ ២០២៥ ។
យោងតាមព័ត៌មានចុងក្រោយគេហទំព័រសាររបស់ប្រទេសចិនបានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Tesla Model Y មុខមាត់ថ្មីនេះ បានផលិតគំរូរថយន្តរួចហើយនៅក្នុងទីក្រុងសៀងហៃ ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់ផលិតកម្មពេញលក្ខណៈ ដែលជាសញ្ញាថាក្រុមហ៊ុនកំពុងឈានទៅមុខយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ឍថ Tesla Model Y Juniper នឹងមានការអាប់ដេតមួយចំនួន រួមទាំងការរចនាផ្នែកខាងក្រៅ និងខាងក្នុងឡើងវិញ ព្រមទាំងផ្តល់ជូននៅជម្រើសកាប៊ីន ៣ជួរ កៅអីចំនួន ៦ ថ្មីសម្រាប់ទីផ្សារប្រទេសចិនផងដែរ ៕