ឡានអគ្គិសនីសុទ្ធ Toyota bZ4x ចេញលក់ក្នុងប្រទេសចិន ជាមួយតម្លៃខ្ទង់ជិត ៤ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន FAW-Toyota បានធ្វើការដាក់បង្ហាញខ្លួនជាផ្លូវការនៅរថយន្ត Toyota bZ4x ដែលជារថយន្ត SUV អគ្គិសនីសុទ្ធ 5 កៅអី ​ដែលមាន ៥ ​ម៉ូដែល​ ជាមួយនឹង​តម្លៃលក់ចាប់ពី​ ២៧ ៨០០ ដុល្លារ ដល់ ៣៩ ៧០០ ដុល្លារ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចែកចាយដំបូងរបស់ខ្លួននៅចុងខែតុលាក្នុងទីផ្សារប្រទេសចិន។

bZ4X ផលិតលើនៅលើគ្រោងឆ្អឹង e-TNGA platform របស់ Toyota មានប្រវែងតួខ្លួនសរុប ៤ ​៦៩០ ម.ម ទទឹង ១៨៦០ ម.ម កំពស់ ១៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥៩ ម.ម ។ ការរចនាផ្នែកខាងក្រៅ មានចង្កៀងរាងស្លីមប្រវែងវែង ត្រូវបានបំពាក់ដោយគុជចំនួន ៤ នៅខាងក្នុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយដៃចង្កូតប្រភេទ 3-spoke, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ គាំទ្រមុខងារ សម្គាល់ដោយសំឡេង, សម្គាល់មុខ និងមានកម្មវិធីភ្ជាប់មកជាមួយដូចជាផែនទី Baidu និងការបញ្ជាពីចម្ងាយ, កន្លែង​សាក​ថ្ម​ឥត​ខ្សែ, ប្រព័ន្ធចូល​ចត​រថយន្ត​បញ្ជា​ពី​ចម្ងាយ, កាមេរ៉ា​ ៣៦០ ដឺក្រេ និង​កៅអី​មុខងារកម្ដៅជាដើម។ លើសពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 system និងពោងសុវត្ថិភាពចំនួន ៨ ចំនុច។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Toyota bZ4X ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៦៦ ញ៉ុតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១​ អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ដល់ ៦១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ខណៈ ប្រភេទបើកបរប៉ុង២ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ដល់ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយអាគុយលីចូមទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង ដល់ ៦៦,៧ គីឡូវ៉ាត់ម៉ោង និងបច្ចេកវិទ្យាសាកថាមពលពន្លឺព្រះអាទិត្យ ដែលអាចបើកបរបានចម្ងាយ ១ ៧៥០ គីឡូម៉ែត្រក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម