ឡានអគ្គិសនីសុទ្ធ Toyota Hiace អាចនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៥

[បរទេស] យោងតាមគេហទំព័រ Bestcarweb.jp ប្រព័ន្ធផ្សព្វផ្សាយរថយន្តរបស់ប្រទេសជប៉ុន បានបង្ហាញពីព័ត៌មានថ្មីអំពីរថយន្ត Toyota Hiace ជារថយន្តអគ្គិសនីសុទ្ធប្រភេទ BEV គ្រោងនឹងធ្វើការដាក់បង្ហាញនៅឆ្នាំ ២០២៥ ដែលត្រូវបានបង្កើតឡើងលើគ្រោងឆ្អឹង e-TNGA platform ដូចទៅនឹងរថយន្ត Toyota bZ4X និង Lexus RZ ។

ក្នុងការផ្លាស់ប្តូរដ៏ធំមួយនាពេលអនាគតរបស់រថយន្ត Toyota Hiace ជំនាន់ទី ៦ បច្ចុប្បន្នត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៩ ដោយផ្អែកលើគ្រោងឆ្អឹង TNGA platform (Toyota New Global Architecture)។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី Toyota Hiace ថ្មីនឹងមានការរចនាបថរថយន្តអគ្គិសនី បំពាក់ដោយប៉ាណាមុខបិទជិត ឬប្រើ DNA BZ Series ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ សម្រាប់រថយន្ត Toyota Hiace ប្រភេទ plug-in hybrid អាច​នឹង​ត្រូវ​បាន​បន្ថែម ហើយត្រូវបាន​គេ​រំពឹង​ថា​វា​អាច​នឹង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ម៉ាស៊ីន​សាំងចំណុះ ២,0​ លីត្រ ទំហំ​ ៤ ស៊ីឡាំង ម៉ូទ័រ​អគ្គិសនី plug-in hybrid ដែលផលិតកម្លាំងបានរហូតដល់ ២៩០ សេះ។

គួរឲ្យដឹងដែរថា ទាំងអស់នេះមិនទាន់មានការបញ្ជាក់ជាមួយក្រុមហ៊ុន TOYOTA នៅឡើយទេ ប៉ុន្តែលទ្ធភាពដែលនឹងឃើញរថយន្តប្រភេទដឹកជញ្ជូដូចជា Toyota Hiace PHEV គឺពិតជាអាចនឹងមានការផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម