![RE-thumbnail-xpeng](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-xpeng-696x366.jpg)
[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ XPeng G6 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ XPeng G6 បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកដំណើរពេញវ័យចំនួន ៨៨ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨០ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨១ ភាគរយ
XPeng G6 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 platform និងផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ១៩០គីឡូវ៉ាត់ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៤៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបាន ១០-៨០% ប្រើរយៈពេល ២០នាទីពីស្ថានីយល្បឿនលឿន សម្រាប់ម៉ូដែល Standard ។
- ប្រភេទ G6 Long ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១០គីឡូវ៉ាត់ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១ ផ្គួបជាមួយអាគុយទំហំ ៨៧,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបាន ១០-៨០% ប្រើរយៈពេល ២០នាទីពីស្ថានីយល្បឿនលឿនសម្រាប់ម៉ូដែល Long range ៕