ឡានអគ្គិសនីសុទ្ធកម្លាំងខ្លាំងបំផុតលើលោក បំពាក់តួខ្លួនរថពាសដែក តម្លៃលក់រហូតដល់ទៅជិត ៥០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន US Armour Group បានធ្វើការបំពាក់តួខ្លួនរថពាសដែកទៅលើរថយន្តអគ្គិសនីលឿនបំផុតរបស់ពិភពលោកគឺម៉ូដែល Lucid Air Sapphire មានតម្លៃលក់រហូតដល់ទៅ ៤៧៥ ០០០ ដុល្លារនៅសហរដ្ឋអាមេរិក ។

Lucid Air Sapphire ត្រូវបានបំពាក់ដោយតួខ្លួនរថពាសដែកដែលមានសមាសធាតុទម្ងន់ស្រាលនឹងរឹងមាំខ្លាំងជាងដែកដល់ទៅ ១០ដង ខណៈកញ្ចក់ក៏អាចការពារពីគ្រាប់កាំភ្លើងផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើពាសដែក រថយន្តក៏មានកញ្ចប់សុវត្ថិភាពតាមអ៉ីនធឺណែត/WiFi ដែលការពារមិនឲ្យចូលធ្វើការលួចទិន្នន័យបានពីការវាយប្រហារតាមអ៉ីធឺណិត។ លើសពីនេះ រថយន្តនេះក៏មានបច្ចេកវិជ្ជាទំនើបដែលបន្តស្កែនរកការគ្រោះថា្នក់នៅក្បែរៗខណៈពេលកំពុងបើកបរ ដោយប្រមូលព័ត៌មានសម្ងាត់ពីប្រភពជាច្រើន រួមទាំងពីប៉ូលីសក្នុងតំបន់ផងដែរ។

Lucid Air Sapphire ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានផលិតក្នុងជំនាន់មានកំណត់ ជារថយន្តអគ្គិសនីដ៏មានកម្លាំងខ្លាំងបំផុតរបស់ពិភពលោកដែលមានកម្លាំងដល់ទៅ ១ ២៣៤ ចេញពីម៉ូទ័រអគ្គិសនីចំនួន ៣ និងអាគុយទំហំ ១១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម