[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនី lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃសរុប ៩៥ ៣៨៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ៩៥ ៣៨៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៥៩ ៩០០ ដុល្លារ ($59,900)
- តម្លៃពន្ធនាំចូល ២៧ ២៤០ ដុល្លារ ($27,240)
- តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
- តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៧៥០ ដុល្លារ ($3,750)
- តម្លៃសរុបទាំងអស់ ៩៥ ៣៨៩ ដុល្លារ ($95,389)
សម្រាប់រថយន្ត Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ នេះ ជាម៉ូដែល Premium ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕