ឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Cadillac សាកភ្លើងពេញម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងគេ Cadillac​ Escalade IQ ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តអគ្គិសនីក្នុងត្រកូល Cadillac បន្ទាប់ពី Celestiq និង Lyriq ជាមួយតម្លៃលក់ចាប់ពី ១៣០ ០០០ ដុល្លារ ។

ការផលិតឡើងដោយប្រើប្រាស់នូវតួរគ្រោងឆ្អឹង Ultium Platfom ជាមួយ Magnetic Ride Control 4.0 និងប្រព័ន្ធទ្រព្យួជាប្រភេទ Adaptive Air ride Suspension ដែលអាចលើកកម្ពស់រថយន្តបាន ២៥ ម.ម និងទម្លាក់បាន ៥០ ម.ម ​ ដោយមានប្រវែងតួខ្លួនសរុប ៥ ៦៩៧ ម.ម ទទឹង ២ ៣៨៩ ម.ម កំពស់ ១ ៩៣៤ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ៤៦០ ម.ម ។ សម្រាប់រចនាវាត្រូវបានរចនាថ្មីឡើងរួមបញ្ជូលនូវការរចនាដែលត្រូវបានយកចេញពីរថយន្ត Lyriq និង Escalade ជាមួយរូបរាងបែបអនាគត និងជួយដល់ប្រព័ន្ធ Aerodynamic បានល្អ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៤ អ៉ីញ និងចង្កៀងមុខ-ក្រោយជាប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានបំផុសគំនិតមួយភាគធំចេញពីរថយន្តប្រណិត Celestiq ដោយនៅលើតាប្លូរមានអេក្រង់កោងទំហំ ៥៥ អ៉ីញ ដែលប្រើប្រាស់នូវឈីប Snapdragon ដែលមាននូវមុខងារ Google Buil-in ដែលអាចធ្វើការប្រើប្រាស់កម្មវិធី Google map, Google Assistant និង Google Play store ជាដើម។ ព្រមទាំងឧបរករណ៍បំពងសម្លេងប្រភេទ AKG Studio ចំនួន ១៩គ្រាប់ជាស្តង់ដារ ភ្លើងលំអរ ១២៦ ពណ៌ និងដំបូលកញ្ចក់ទំហំធំភ្ជាប់ដោយ Film កាពារកាំរស្មី UV ទំហំធំ ។ លើសពីនេះ ក៏ទទួលបានអេក្រង់ទំហំ ១១ អ៉ីញនៅលើកុងស៊ូល សម្រាប់ធ្វើការកំណត់ទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការកំណត់មុខងារផ្សេងៗផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៨០ សេះ ដល់ ៧៥០ សេះ នៅពេលប្រើប្រាស់ Velocity Max mode និងអាគុយលីដ្យូមទំហំ ​២០០ គីឡូវ៉ាត់អាចបើកបរបានចម្ងាយសរុប ៧២៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រើប្រាស់ឆ្នាំងសាកល្បឿនលឿន DC ដែលចាយពេលត្រឹម ១០ នាទីអាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រនិងបានភ្ជាប់មកជាស្តង់ដារជាមួយប្រព័ន្ធបត់កង់ទាំង៤ Four wheel steer ដែលអាចអោយកង់វិលក្នុងទិសដៅស្របគ្នា ឬផ្ទុយគ្នា ។

បន្ថែមពីនេះ Escalade IQ សេរ៊ីឆ្នាំ២០២៥ នឹងបំពាក់មកជាមួយប្រព័ន្ធជំនួយការបើក Super Cruise ជាមុខងារបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ដែលវាអាចអនុញ្ញាតអោយអ្នកបើកបរដកដៃចេញពីចង្កូតនៅពេលបើកបរនៅលើផ្លូវហាយវ៉េបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម