[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Stellantis ដែលជាក្រុមហ៊ុនមេរបស់ Jeep បានធ្វើការបញ្ជាក់ជាផ្លូវការទាក់ទងទៅផែនការផលិតរថយន្តអគ្គិសនីសុទ្ធដែលមានតម្លៃក្រោម ២៥ ០០០ ដុល្លារ នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅក្នុងឆ្នាំ ២០២៧ នៅទីផ្សារសហរដ្ឋអាមេរិក ។
ម៉ូដែលថ្មីនេះនឹងត្រូវដាក់ឡូហ្គោមានឈ្មោះថា Renegade និងជំនួសម៉ូដែលដែលប្រើថាមពលចំហេះក្នុង ICE ខណៈក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្តអគ្គិសនីសុទ្ធនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ រថយន្តអាចចែករំលែកបច្ចេកវិទ្យាជាច្រើនជាមួយនឹងរថយន្ត Citroen e-C3 ដែលបានបង្ហាញនៅអឺរ៉ុបកាលពីឆ្នាំមុន។
ប្រសិនបើទាំងពីរមានទំនាក់ទំនងគ្នា នោះ Renegade អាចបំពាក់អាគុយ lithium-iron-phosphate ទំហំ ៤៤ គីឡូវ៉ាត់ម៉ោងដូចគ្នាទៅនឹង Citroen អាចបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មលឿន DC តាមរយៈស្ថាបត្យកម្មអគ្គិសនី 400-volt architeture ព្រមទាំងផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១១ សេះ ។
បើប្រៀបធៀបទៅនឹង e-C3 រថយន្តអគ្គិសនីសុទ្ធរបស់ Jeep ទំនងជាមើលទៅមានរូបរាងហាប់ណែនជាង ក៏ដូជាជាធ្វើការផ្លាស់ប្តូរចំពោះផ្នែកខាងក្នុងផងដែរ ៕