[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅការរថយន្ត Chery Little Ant ប្រភេទ mini ប្រើអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១០ ៦០០ ដុល្លារ ដល់ ១១ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Chery Little Ant មានប្រវែងតួខ្លួនសរុប ៣ ២៤២ ម.ម ទទឹង ១ ៦៧០ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ១៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងបំពាក់ថាសក់ងស្ព័រពណ៌ខ្មៅទំហំ ១៥ អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយនៅតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។
ទាក់ទឹងទៅផ្នែកថាមពល ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៧៥ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕