ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Honda បានធ្វើការដាក់បង្ហាញចេញ និងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Honda e:NP 2 ជាមួយតម្លៃលក់ចាប់ពី ២២ ៤៩០ ដុល្លារនៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ក្នុងប្រទេសចិន ។
Honda e:NP 2 ផលិតឡើងនៅលើគ្រោងឆ្អឹង e:NF architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ មានផលិតកម្លាំងបាន ២០៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោង អាបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិតឲ្យឈ្មោះថា Semi-close grille ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយ LED រាងជាអក្ស C ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Honda Connect 4.0 technology ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្នាតវៃ Honda SENSING 360 ផងដែរ ៕