[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានបញ្ជាក់ដំណឹងថារថយន្តអគ្គីសនីសុទ្ធ MX-30 របស់ខ្លួន នឹងមានបន្ថែមនូវជម្រើសប្រើផ្គួបជាមួយម៉ាស៊ីនសាំង ដែលនឹងមានដាក់លក់នៅអំឡុងចុងឆ្នាំនេះនៅលើទីផ្សារសហរដ្ឋអាមេរិក។
MX-30 ដែលមានប្រើម៉ាស៊ីនសាំងជំនួយ នឹងជាប្រភេទរថយន្ត Range Extender ដែលមានន័យថាម៉ាស៊ីនសាំងនឹងមានតួនាទីក្នុងការជួយបង្កើនរយៈចម្ងាយបើកបរនៅពេលដែលថាមពលអគ្គិសនីធ្លាក់ចុះ គឺដូចនឹងរថយន្ត BMW i3 ដែលមានជាប្រភេទ Range Extender ដូចគ្នា។
ការបន្ថែមប្រភេទ Range Extender នឹងជួយឲ្យរថយន្ត MX-30 បើកបរបានកាន់តែឆ្ងាយ ព្រោះថារយៈចម្ងាយបើកបរប្រមាណ ២០០គីឡូម៉ែត្រ លើរថយន្តនេះគឺនៅតិចតួចណាស់ បើធៀបនឹងរថយន្តអគ្គិសនីសុទ្ធដទៃទៀត។
គួរដឹងថាម៉ាស៊ីនសាំង នឹងមិនផ្ដល់ថាមពលដល់កង់រថយន្តណាមួយឡើយ ផ្ទុយទៅវិញវានឹងមានតួនាទីសាកបញ្ចូលថាមពលដល់ម៉ូទ័រអគ្គិសនីដែលម៉ូទ័រអគ្គិសនីជាអ្នកបញ្ចូនកម្លាំងដល់កង់រថយន្ត ដែលធ្វើឲ្យរថយន្ត Range Extender ខុសគ្នាពីរថយន្តប្រភេទ Plug-in Hybrid៕