[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនី Xpeng Mona MO3 ជាមួយតម្លៃលក់ចាប់ពី ១៦ ៨០១ ដុល្លារឡើងទៅ ដោយត្រឹមតែរយៈពេល ៥២នាទីប៉ុណ្ណោះ លក់បានចំនួនដល់ទៅ ១០ ០០០ គ្រឿងនៅប្រទេសចិន ។
Xpeng Mona MO3 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ រួមទាំងផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន BYD ទំហំ ៦២,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពាក់បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ Xpeng intelligent driving technology ផងដែរ ។
ខណៈផ្នែកខាងក្នុងមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕