ឡានអគ្គីសនី EV តម្លៃក្រោម ១ម៉ឺនដុល្លាររបស់ Geely សម្រេចផលិតកម្មបាន ២០ម៉ឺនគ្រឿងហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានឈានដល់ការសម្រេចបានសមិទ្ធផលថ្មី បានផលិតរថយន្តអគ្គិសនីសុទ្ធម៉ូដែល Geome ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយតម្លៃលក់ ៩ ៥៥០ ដុល្លារ ដោយរថយន្តគ្រឿងទី ២០ម៉ឺនគ្រឿងបានរំកិលចេញពីរោងចក្ររបស់ខ្លួនហើយ ។

រថយន្តអគ្គិសនី Geely Geome Xingyuan ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៤ សេះ និង ១៥០ ញ៉ូតុមម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៤១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកថ្មឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលត្រឹម ២១នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មីទំហំ ១៩អ៉ីញ ។

ខណៈផ្នែកខាងក្នុងមានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ និងជម្រើសអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ និង ១៤,៦ អ៊ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេ និងអាចផ្ទុកទម្ងន់បានដល់ ១ ៣២០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម