ឡានអគ្គីសនីសុទ្ធ Xpeng G6 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែមដល់ទៅ ៨១ទីតាំង ឯតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors បានធ្វើការបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត G6 ប្រភេទ SUV ស៊េរីថ្មីចុងក្រោយ ដែលរួមបញ្ចូលការអាប់ដេតចំនួន ៨១ រួមទាំងបច្ចេកវិទ្យា គ្រោងនឹងចេញលក់នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ក្នុងប្រទេសចិន ជាមួយតម្លៃរំពឹងខ្ទង់ ២ម៉ឺនដុល្លារ ។

Xpeng G6 ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៥៨ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៥៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ លើសពីនេះ ទទួលបានការផ្លាស់ប្តូរផ្នែកខាងក្រៅទៅលើចង្កៀងមុខ LED អូសកាត់វែងមួយឆ្នូតឲ្យឈ្មោះថា Galaxy Light Wing ខណៈឡូហ្គោ Xpeng ប្តូរមកដាក់នៅគម្របម៉ាស៊ីន និងថាសកង់ស្ព័រថ្មីប្រភេទ alloy-wheels ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញ​ព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មី មានទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ នៅតែប្រើប្រាស់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ខណៈទំហំអាគុយ និងចំងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម