ឡានអគ្គីសនីសុទ្ធដំបូងរបស់ Dongfeng-Peugeot ត្រៀមវៃលុកទីផ្សារប្រទេសចិន ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានសហការគ្នាជាមួយក្រុមហ៊ុនផលិតរបស់ប្រទេសចំនួន ២ គឺ Peugoet និង Citroen ក្នុងការបង្កើតម៉ាកយីហោរថយន្តថ្មីមួយឲ្យឈ្មោះថា Hedmos automobile សម្រាប់ការផលិតរថយន្តអគ្គីសនីប្រភេទ NEV នៅប្រទេសចិន ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hedmos automobile ត្រៀមធ្វើការដាក់លក់នៅរថយន្តអគ្គីសនីសុទ្ធដំបូងគេបង្អស់របស់ពួកគេ នៅខែមេសា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តដំបូងគេរបស់ក្រុមហ៊ុន Hedmos automobile ទំនងមានឈ្មោះថា  Fukang 06 ប្រភេទ compact-SUV ជាមួយ​ប្រវែងតួខ្លួនសរុប ៤ ៦៧០ ម.ម  ទទឹង ១ ៩០០ ម.ម និង​កម្ពស់ ១ ៦១៧ ម.ម ។ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយកញ្ចប់អាគុយប្រភទេសលីចូមដែកផូស្វាតត្រូវបានផ្គត់ផ្គង់ដោយ CALB-Tech ខណៈ ទំហំ ក៏ដូចជាចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម