ឡានអគ្គីសនីសុទ្ធថ្មីរបស់ Peugeot ផលិតជាមួយ Dongfeng សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ តម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Peugeot បានធ្វើការបង្កើតំម៉ាកក្រុមហ៊ុនផលិតរថយន្តថ្មីមានឈ្មោះថា Hedmos សម្រាប់ផ្តោតលើរថយន្តអគ្គីសនីសុទ្ធនៅក្នុងប្រទេសចិន ។

សម្រាប់ម៉ូដែលដំបូងរបស់ពួកគេ គឺជារថយន្ត Hedmos 06 EV ប្រភេទ Crossover ផលិតឡើងនៅលើគ្រោងឆ្អឹង DSMA architecture របស់ក្រុមហ៊ុន Dongfeng ប្រើម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២១៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៨នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៦៧០ មម ទទឹង ១៩០០ មម កំពស់ ១៦១៧ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៧៧៥ មម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រជាដើម ។ ផ្នែកខាងក្នុង ឌីស្សាញបែប Minimalistic មានបពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។

គួរឲ្យដឹងថា រថយន្តអគ្គីសនីសុទ្ធ Hedmos 06 គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី ២ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងថា ចាប់ពិ ១៦ ៥០០ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម