ឡានអត់ប្រើសាំង Audi E-Tron Sportback ឆ្នាំ២០២០ ចេញលក់តម្លៃខ្ទង់ ៧ម៉ឺនដុល្លារ

Audi E-Tron Sportback កំពុងតែធ្វើដំណើរមកកាន់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៧៧ ៤០០ដុល្លារ។

រថយន្ត SUV អគ្គិសនីខាងលើមានលក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, ដំបូលកញ្ចក់ Panoramic Glass Sunroof, ឃ្លុបក្រោយអូតូ និងយ៉ាន់ Alloy ទំហំ ២០អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលដល់ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត ១០,១អ៊ីញ ជាមួយមុខងារ GPS ក៏ដូចជា Android Auto និង Apple CarPlay ផងដែរ។ ក្រៅពីនោះក៏មានប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន និងប្រព័ន្ធសំឡេង Bang & Olufsen 3D Premium Audio ទៀតផង។

រឹតតែពិសេស E-Tron Sportback បានបំពាក់មុខងារជំនួយការបើកបរជាច្រើន ដូចជា adaptive cruise assist with traffic jam assist, side assist and pre sense rear, front / rear acoustic sensors, rear cross traffic assist, active lane assist, traffic sign recognition និងកាមេរ៉ាមើលជុំវិញរថយន្ត។

SUV អត់ប្រើសាំងខាងលើ បំពាក់កញ្ចប់អាគុយ ៩៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ ព្រមទាំងប៉ុងពីរ AWD មានកម្លាំង ៣៥៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី និងល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានចម្ងាយបើកបរ ៣៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម