ការប្រើប្រាស់រថយន្តដែលជួយសន្សំសំចៃ បច្ចេកវិទ្យាច្រើន សុវត្ថិភាពខ្ពស់ ហើយមានទំហំសមល្មម ងាយស្រួលក្នុងការបើកបរក្នុងទីក្រុង ក៏ដូចជាមានលទ្ធភាពបើកបរផ្លូវឆ្ងាយ ឬផ្លូវលំបាកបានទៀតនោះ គឺពិតជាចំណុចដែលអតិថិជនជាច្រើនតែងចង់បាន។
ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការខាងលើបានទាំងស្រុងនឹងជួយសម្រួលដល់ការចំណាយរបស់អតិថិជនដែលមានភាពចាំបាច់ក្នុងការបញ្ជាទិញរថយន្ត ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា បាននាំចូលស្តុកថ្មីជាច្រើនគ្រឿងនូវម៉ូដែល Chevrolet Trax សេរីឆ្នាំ ២០២១។ ហើយបើយោងតាមរបាយការណ៌លក់ពីក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់បានបញ្ជាទិញ រថយន្ត Chevrolet Trax សេរីឆ្នាំ ២០២១ ជាមួយតម្លៃត្រឹមតែ ៣៧ ៥០០ ដុល្លារ នឹងអាចបង់រំលោះ ២៩៥ ដុល្លារក្នុងមួយខែ ហើយសម្រាប់បងប្អូនដែលបញ្ជាទិញឥឡូវនេះ គឺនឹងមានការដឹកជញ្ជូនដល់គេហដ្ឋាន ២៥ រាជធានីខេត្តដោយមិនគិតថ្លៃ ជាមួយនឹងការធានារយៈពេល ៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។
Chevrolet Trax សេរីឆ្នាំ ២០២១ ជារថយន្តជួយសន្សំសំចៃប្រេងឥន្ធនៈច្រើន ដែលមានបំពាក់ម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ ១,៤លីត្រ Turbocharged ដែលធ្វើឲ្យរថយន្តមានសន្ទុះស្ទុះខ្លាំង កម្លាំង ១៤០សេះ អមជាមួយប្រព័ន្ធអូសកង់ផ្នែកខាងមុខ (ប៉ុង១ FWD) និងប្រអប់លេខ ៦ វគ្គ (អូតូ និងលេខជំនួយ) ។
បើកបរកាន់តែងាយស្រួល ជាមួយចង្កូតភ្លើងធូរងាយបង្វិល (Electronic Steering Wheel) អាចមើលខាងក្រៅបានច្បាស់នៅពេលរាត្រីដោយចង្កៀងជាប្រភេទអំពូលគុជ HID Projector រំលេចជាមួយអំពូល LED ចាំងជះពន្លឺបានល្អ មិនចាំងភ្នែកអ្នកបើកបរបញ្ច្រាសទិសគ្នា និងអាចកំណត់កម្រិតទាបខ្ពស់បានយ៉ាងងាយស្រួល។
អ្នកប្រើប្រាស់នឹងរីករាយក្នុងការបើកបររថយន្តទំនើបនេះ ដោយផ្នែកខាងក្នុងរចនាបែបស្ព័រ មានភ្ជាប់មកជាមួយអេក្រង់ Touch screen ទំហំ ៧ អ៊ីញ បូករួមជាមួយមុខងារផែនទី GPS និងអាចភ្ជាប់ទូរស័ព្ទដោយ Apple Car Play។
ជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP រថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត ពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ ៥៣លីត្រ។
Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨ អ៉ីញដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។
ដូច្នេះអាចនិយាយបានថា បើផ្តោតលើគុណភាព តម្លៃ និងបច្ចេកវិទ្យាទំនើបបែបនេះ មានតែ Chevrolet Trax ឆ្នាំ ២០២១ តែប៉ុណ្ណោះដែលស័ក្តិសមជាមួយប្រិយមិត្តបំផុត។
- សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888