អត់ទាន់ចូលផលិតកម្មផង រថយន្ត Xpeng មួយនេះ ទទួលបានការបញ្ជាទិញទុនមុន ៣ពាន់គ្រឿងបាត់

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng AeroHT រួមជាមួយយន្តហោះប្រភេទ helicopter ដែលមានតម្លៃលក់ចាប់ពី ២៨០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ខណៈពេលនេះទទួលបានការកក់ទុនមុនដល់ទៅ ៣ ពាន់គ្រឿង មុនពេលចេញលក់ជាផ្លូវការ ។

Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នាេនះ ក្រុមហ៊ុន Xpeng បានបង្ហាញថាខ្លួនបានបញ្ចប់កិច្ចសន្យាសហប្រតិបត្តិការជាមួយជំរុំហោះហើរជាង ៧០ ដើម្បីបង្កើតប្រព័ន្ធអេកូសម្រាប់រថយន្តហោះហើររបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនបានរៀបរាប់ថា ខ្លួននឹងផ្តល់ជូនអ្នកប្រើប្រាស់នៅដំណោះស្រាយប្រតិបត្តិការហោះហើរដ៏ពេញលេញនាពេលអនាគត។ ទាំងនេះនឹងរួមបញ្ចូលការគាំទ្រជើងហោះហើរ សេវាកម្មអ្នកប្រើប្រាស់ និងការទិញរថយន្ត។ Xpeng AeroHT ក៏បានលើកឡើងផងដែរថា ខ្លួននឹងជ្រើសរើសដៃគូសម្រាប់ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ និងសម្រាប់ផលិតរថយន្តហោះហើរផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ ក្រុមហ៊ុនផលិរថយន្ត Xpeng គ្រោងនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ជាមួយផលិតកម្មដល់ទៅ ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម