អស់ស្ទះ! Jeep Gladiator ដាក់ម៉ាស៊ីនកម្លាំង ១០០០សេះ តម្លៃ ២២ម៉ឺនដុល្លារ

Hennessey បាន​បង្ហាញ​ចេញ​រថយន្ត​ Maximus ជំនាន់​ថ្មី​របស់​ខ្លួន ដែល​រថយន្ត​នេះ​ផលិត​ឡើង​​ដោយ​ប្រើ​តួ​ខ្លួន​របស់ Jeep Gladiator។

ក្រុមហ៊ុន​ជំនាញ​កែច្នៃ​រថយន្ត​ខាង​លើ​បាន​បំពាក់​នូវ​ម៉ាស៊ីន Hellcat ​ប្រភេទ Supercharged ចំណុះ ៦,២ លីត្រ​V8 កម្លាំង ១០០០ សេះ ជំនួស​ឲ្យ​ម៉ាស៊ីន​ដើម​ដែល​មាន​ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង (V6) តែ​ប៉ុណ្ណោះ។ តាម​រយៈ​ការ​កែច្នៃ​ថ្មី​នេះ​រថយន្ត​ម៉ូដែល Maximus អាច​​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​តែ ៣,៩ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​ប្ដូរ​ម៉ាស៊ីន Hennessey ក៏​បាន​ធ្វើ​ការ​កែច្នៃ​រូបរាង​រថយន្ត​នេះ ឲ្យ​ខុស​ប្លែក​ពី Jeep Gladiator ដែល​ខុស​ប្លែក​ខ្លាំង​បំផុត។ រថយន្ត​ Gladiator អាច​មាន​តម្លៃ​ខ្ទង់ ៥ម៉ឺន​ដុល្លារ​នៅ​អាមេរិក ប៉ុន្តែ​សម្រាប់ Maximus វិញ​គឺ​មាន​តម្លៃ​ថោក​បំផុត ២២៥ ០០០ ដុល្លារ។ រថយន្ត​នេះ​ដែរ​​មាន​ផលិត​ត្រឹម ២៤ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម