Toyota និង Panasonic បានចាប់ដៃក្នុងការវិនិយោគរួមគ្នាមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនី។ ការបណ្តាក់ទុនរួមគ្នានឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។
ក្រុមហ៊ុនជប៉ុនទាំងពីរខាងលើ នឹងផលិតអាគុយដែលមានសមត្ថភាពប្រសើរជាងមុន ៥០ ដងនៃសមត្ថភាពអាគុយដែលកំពុងប្រើលើរថយន្ត Hybrid របស់ខ្លួនបច្ចុប្បន្ន។
យ៉ាងណាមិញ Toyota នឹងមិនមែនជាក្រុមហ៊ុនតែមួយគត់ឡើយដែលប្រើអាគុយនោះ។ ពួកគេនឹងផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនដទៃទៀត ដូចជា Mazda, Daihatsu និង Subaru ដែរ។
Toyota និង Panasonic មិនត្រឹមតែផលិតអាគុយ lithium-ion កម្រិតខ្ពស់នោះទេ ប៉ុន្តែនឹងរួមគ្នាដើម្បីផលិតអាគុយជំនាន់ក្រោយទៀតផង៕