អាគុយរបស់ Samsung ជួយអោយឡានអគ្គិសនី Lucid Air Grand Touring បង្កើតកំណត់ត្រាពិភពលោកថ្មី ក្លាយជាឡានអគ្គិសនីបើកបរបានឆ្ងាយបំផុតក្នុងពិភពលោក

[បរទេស] រថយន្តអគ្គិសនី Lucid Air Grand Touring ដែលបំពាក់អាគុយរបស់ក្រុមហ៊ុន Samsung SDI បានបង្កើតកំណត់ត្រាពិភពលោកថ្មី Guinness World Record ជាមួយចម្ងាយបើកបរដែលបានឆ្ងាយបំផុត ដោយការសាកពេញតែមួយប៉ុណ្ណោះ។ 

សម្រាប់រថយន្តអគ្គិសនី Lucid Air Grand Touring ដែលបំបែកកំណត់ត្រានេះបានចាប់ផ្តើមធ្វើដំណើរតេស្តសាកល្បងខែមិថុនា ឆ្នាំ២០២៥ នេះ ពីប្រទេសស្វីសទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយការធ្វើដំណើរមាននៅលើផ្លូវហាយវេ ផ្លូវធម្មតា និងជ្រលង់ភ្នំ ជាមួយចម្ងាយបើកបរសរុបបានរហូតដល់ ១ ២០៥គីឡូម៉ែត្រ ដែលលើសពីលទ្ធផលតេស្តផ្ទាល់ពី WLTP ដែលផ្តល់នូវចម្ងាយបើកបរបា​នខ្ទង់ ៩៦០គីឡូម៉ែត្រនៅពេលសាកពេញម្តងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ Samsung SDI ដែលជាក្រុមហ៊ុនរចនា និងផលិតអាគុយដែលបានបំពាក់លើរថយន្ត Lucid នេះ និយាយថា Lucid Air Grand Touring ដែលបានបង្កើតកំណត់ត្រានេះ គឺបំពាក់ជាមួយកញ្ចប់អាគុយ 21700 Cylindrical Batteries ដែលមាននូវថ្មតូចៗសរុប ៦ ៦០០ថ្ម។ បន្ថែមពីនេះអាគុយនេះជួយអោយរថយន្តនេះផលិតកម្លាំងសរុបបានរហូតដល់ទៅ ៨៣១សេះ និងមានល្បឿនអតិបរមា ២៧០គ.ម/ម៉ោង និងសាកត្រឹមរយ:ពេល ១៦នាទីអាចបើកបរបានចម្ងាយ ៤០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម