ក្រុមហ៊ុន Toyota បានកំណត់គោលដៅដ៏អស្ចារ្យមួយសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន (bZ4X) ក៏ដូចជារថយន្តអគ្គិសនីបន្តបន្ទាប់ទៀត ដោយចង់ឲ្យអាគុយរថយន្តនៅអាចកាន់ថាមពលបាន ៩០% បន្ទាប់ពីការប្រើប្រាស់អស់រយៈពេលជាង១០ឆ្នាំ។
បើនិយាយឲ្យងាយស្រួលយល់ជាងនេះគឺ រថយន្តអគ្គិសនីដែលអាចបើកបរបានចម្ងាយ ៥០០គ.ម ពេលនៅថ្មី វានឹងនៅតែអាចជិះបានចម្ងាយ ៤៥០គ.ម ទោះបីជាប្រើប្រាស់អស់ពេល១០ឆ្នាំក្ដី។
យ៉ាងណាក្ដី គេនៅមិនទាន់ដឹងថា Toyota នឹងអាចសម្រេចគោលដៅដ៏អស្ចារ្យមួយនេះបានដោយរបៀបណានោះទេ ដោយសារវិធីសាស្ត្រគឺមានច្រើន។
ក្នុងនោះដូចជាការបង្កើនបរិមាណគីមីអាគុយទ្វេដង, ការគ្រប់គ្រងកំដៅយ៉ាងសកម្មដើម្បីរក្សាអាយុកាលឲ្យបានយូរ, ការរឹតត្បិតលើសមត្ថភាពអាគុយ (ដូចជារឹតត្បិតកុំឲ្យសាកភ្លើងលឿន) ឬបន្ថែមនូវបច្ចេកវិទ្យាពិសេសណាមួយដើម្បីពន្យារនូវអាយុកាលអាគុយ៕