អាចចំនេញច្រើន បើគ្រាន់តែប្តូរទម្លាប់បន្តិចនេះក្នុងការប្រើប្រាស់រថយន្ត

តើអ្នកទាំងអស់គ្នាមានបទពិសោធន៍ប៉ុន្មានឆ្នាំហើយក្នុងការប្រើប្រាស់រថយន្ត ឬក៏ទើបតែប្រើប្រាស់ថ្មីៗ? ថ្ងៃនេះយើងខ្ញុំសូមលើកឡើងនូវទំលាប់សាមញ្ញមួយចំនួនៗដែលអាចបង្ករជាបញ្ហាដោយមិនដឹងខ្លួន ហើយថែមទាំងចំណាយលុយច្រើនក្នុងការជួសជុលដោយមិនចាំបាច់ទៀតផង។

១. ពុំសូវចាប់អារម្មណ៍ លើការលាន់ស្នូរផ្សេងៗក្នុងពេលកំពុងបើកបរ ៖ នៅពេលដែលមានសំលេងចម្លែកណាមួយកើតឡើងខុសប្រក្រតីក្នុងពេលបើកបរ អ្នកគួរតែស្វែងរកប្រភពនៃសំលេងនោះ ទោះជាវាតិចតួចយ៉ាងណាក៏ដោយ។ ព្រោះការលាន់ស្នូរជាសញ្ញាណមួយបញ្ជាក់ថាមានចំនុចណាមួយនៃរថយន្តអាចនឹងមានបញ្ហា ហើយបើយើងមើលរំលងវានោះ យូរៗទៅវានឹងបង្ករជាកាខូចខាតធ្ងន់ធ្ងរ ការចំនាយកាន់តែច្រើនលើការជួសជុល បើសិនជាយើងរកដំណោះស្រាយមិនទាន់ពេលវេលានោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. រង់ចាំជិតអស់សាំង/ម៉ាស៊ូតពីធុងទើបចាក់បន្ថែម​ ៖ ជាទូទៅក្នុងធុងឥន្ធនៈគឺតែមានសារធាតុកករ ជាតិទឹក ដែលជ្រៀតចូលពេលចាក់ដោយពុំប្រុងប្រយ័ត្នត្រឹមត្រូវ ហើយព្រមជាមួយជាតិច្រែះដែលកើតឡើងនៅបាតក្រោមនៃធុងផងដែរ។ កាលណាយើងទុកសាំងរហូតជិតអស់នោះ ឥន្ធនៈលាយឡំនិងច្រែះទាំងនោះនឹងត្រូវបូមចូលទៅក្នុងទុយោសាំង ដែលបង្ករជាការកកស្ទះ ឬខូចកន្លែងណាមួយនៃប្រព័ន្ធឥន្ទនៈតែម្តង។​

៣. ការជាន់ហ្វ្រាំង ដោយពុំចាំបាច់ ៖ តើអ្នកនៅចាំទេ រក្សារគំលាតសុវត្ថិភាព គឺជាអ្វីដែលយើងតែងតែបានរៀនពីសាលាបើកបរ។ តើអ្នកដឹងទេ ទម្លាប់ក្នុងទុកគំលាតត្រឹមត្រូវក្នុងពេលបើកបរមិនត្រឹមតែជួយយើងអោយគេចផុតពីការប៉ះទង្គិចផ្សេងៗនោះទេ វាថែមទាំងកាត់បន្ថយការជាន់ហ្រ្វាំងផ្សេងៗដែលមិនចាំបាច់ ដែលនាំអោយស្បែកហ្វ្រាំង ក៏ដូចជា តាំបូ (Rotor Disc) អាចប្រើប្រាស់បានកាន់តែយូរផងដែរ។ មួយវិញទៀតការប្រើប្រាស់ហ្រ្វាំងមិនត្រឹមត្រូវបណ្តាលអោយរថយន្តស៊ីសាំងអស់ច្រើនជាងធម្មតាផងដែរ។

ដូចអ្វីដែលបានលើកឡើងខាងលើ ទម្លាប់ទាំង៣ខាងលើគឺងាយស្រួលបំផុតក្នុងការកែប្រែ ហើយថែមទាំងអាចជួយលោកអ្នកអោយគេចផុតពីការចំនាយថវិការជួសជុលជាច្រើនដែលមិនចាំបាច់។ បន្ថែមពីនេះការប្តូរប្រេង និងពិនិត្យប្រព័ន្ធសុវត្ថិភាពផ្សេងៗអោយបានទៀងទាត់ គឺគន្លិះសំខាន់ជាងគេដែលអ្នកជំនាញជាទូទៅតែងណែនាំទៅកាន់ម្ចាស់រថយន្តគ្រប់ប្រភេទគួរកុំមើលរំលង (បើតាមអ្នកបច្ចេកទេស រថយន្តគួរប្តូរប្រេងរៀងរាល់ ៣ខែ​ឬ៥,០០០គ.ម)។

អ្វីដែលធ្វើអោយម្ចាស់រថយន្តទាំងអស់កាន់តែមានទំនុកចិត្ត នោះគឺ លោកអ្នកគ្រាន់តែនាំយករថយន្តមកប្តូរប្រេងម៉ាស៊ីន អ្នកជំនាញយើងនឹងធ្វើការពិនិត្យ និងផ្តល់ព័ត៌មានត្រឡប់ទៅវិញ ប្រើសិនបើរកឃើញថារថយន្តលោកអ្នកអាចនឹងមានបញ្ហាត្រង់ចំនុចណាមួយ។ កាន់តែប្រសើរបន្ថែមទៀត សម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS គ្រប់ប្រភេទ មិនថាថ្មីឬចាស់ទេ គឺសុទ្ធតែអាចទទួលបានសេវាកម្មដែលមានគុណភាពល្អបំផុតពី យានដ្ឋាន តូយ៉ូតា ព្រមជាមួយតម្លៃសមរម្យ និងគ្រឿងបន្លាស់សុទ្ធ១០០%ដែលមានការធានាត្រឹមត្រូវពីរោងចក្រ តូយ៉ូតា។

ប្រសិនលោកអ្នកចាប់អារម្មណ៍ ឬមានបំណងសាក់សួរបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់

Tel: ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩

Facebook Page: https://www.facebook.com/toyotacambodiaaftersales/

ផ្ទាំងផ្សាយពាណិជ្ជកម្ម