អីយ៉ាស់! Toyota បង្ហាញក្តីសង្ឃឹម ដាក់ម៉ូដែលថ្មីរបស់ខ្លួនចូលផលិតកម្មឆាប់ៗ

[បរទេស] កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានបញ្ចេញគំរូរថយន្ត X-Van Gear Concept ប្រភេទ minivan នៅឯពិព័រណ៌រថយន្ត Japan Mobility Show 2023 ខណៈពេលនេះក្រុមហ៊ុនបានបញ្ចេញរូបភាពប៉ាតង់ ដែលជាការបង្ហាញនៅក្តីសង្ឃឹមអាចនឹងចូលផលិតកម្មឆាប់ៗនេះ ។

X-Van Gear ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជា​រថយន្តប្រភេទ minivan ​បែប​ផ្សងព្រេងជាមួយរូបរាងបែបប្រអប់ជ្រុងដូចទៅនឹង Toyota FJ Cruiser ប្រើប្រាស់ទ្វាររូតមុខ-ក្រោយ ជាមួយទំហំប្រហាក់ប្រហែលទៅនឹងរថយន្ត Toyota Noah និង Voxy ពោលគឺមានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៨៥៥ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ បានផ្តល់នូវកៅអី ៣ជួរដែលត្រូវបានតំឡើងនៅលើដែកដែលអនុញ្ញាតឲ្យពួកគេអាចបង្វិលបាន និងបង្កើតកន្លែងធំទូលាយសម្រាប់ដាក់សម្ភារៈ ជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងព្រេង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសជប៉ុនមិនទាន់បានធ្វើការបញ្ជាក់ថា រថយន្តនេះនឹងត្រូវបានចូលផលិតកម្មឬអត់នោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម