អីយ៉ាស់! ប្រទះឃើញ Hyundai Crete ប្រភេទអគ្គិសនី កំពុងធ្វើតេស្តបើកបរសាកល្បង

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តនេះ Hyundai Crete ប្រភេទអគ្គិសនីសុទ្ធត្រូវបានប្រទះឃើញកំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសឥណ្ឌា ដែលរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

Hyundai Creta EV ដែលកំពុង​ត្រូវ​បាន​គេ​សាកល្បង​នេះ តាមរូបភាពដែលប្រមាញ់បាន គឺមានការផ្លាស់ប្តូរទាំងផ្នែកខាងក្រៅ និងខាងក្នុងកាប៊ីន ជាពិសេសនៅផ្នែកខាងមុខ មានការរចនាគឺយកចេញពីរថយន្តអគ្គិសនី Hyundai KONA EV ស៊េរីឆ្នាំ ២០២៣ មកប្រើផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា Hyundai Creta អគ្គិសនីថ្មី មិនប្រើប្រាស់គ្រៅងឆ្អឹង E-GMP platform របស់ក្រុមហ៊ុន Hyundai ទេ ប៉ុន្តែពួកគេចាប់ដៃគូជាមួយក្រុមហ៊ុន TATA Motors របស់ប្រទេសឥណ្ឌា ដោយផ្អែកលើគ្រោងឆ្អឹងពីរថយន្ត Tiago, Tigor និង Nexon ដើម្បីគ្រប់គ្រងការចំណាយ និងបង្កើតរថយន្តដែលមានតម្លៃសមរម្យសម្រាប់ប្រទេសឥណ្ឌា។

ទាក់ទងទៅនឹងម៉ាស៊ីនវិញ រថយន្តអគ្គិសនី Hyundai Creta EV ត្រូវបានគេរំពឹងថានឹងបំពាក់ដោយអាគុយទំហំ ៣៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម