យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Baleno ទទួលបានពិន្ទុ “ផ្កាយសូន្យ” ឬ zero star rating នៅក្នុងការធ្វើតេស្តរបស់ Latin NCAP។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយ ដែល Suzuki ទទួលបានលទ្ធផលបែបនេះ ចំពោះផលិតផលសម្រាប់ទីផ្សារអាមេរិកឡាទីនរបស់ពួកគេ ព្រោះថាកាលពី ២ខែមុន រថយន្ត Suzuki Swift ក៏បែបនេះដែរ។
គួរឲ្យដឹងថា រថយន្ត Suzuki Baleno សម្រាប់ទីផ្សារខាងលើ ត្រូវបានផលិតដោយក្រុមហ៊ុន Maruti Suzuki របស់ប្រទេសឥណ្ឌា។ កាលពីឆ្នាំ២០២០ រថយន្ត Suzuki S Presso ក៏ទទួលបានពិន្ទុ “ផ្កាយសូន្យ” បែបនេះដែរ។
សូមបញ្ជាក់ថា រថយន្ត Baleno នោះមានបំពាក់ពោងសុវត្ថិភាព ២គ្រាប់មកស្តង់ដារ ប៉ុន្តែនៅតែទទួលបានលទ្ធផលបែបនេះ ខណៈពិន្ទុសម្រាប់ផ្នែកការពារអ្នកដំណើរជាមនុស្សពេញវ័យ គឺបានត្រឹមតែ ២០ពិន្ទុប៉ុណ្ណោះ ហើយចំពោះការការពារក្មេងវិញកាន់តែអាក្រក់ ត្រឹមតែ ១៧ពិន្ទុប៉ុណ្ណោះ៕
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖