អុញនោះ! ភីកអាប់អគ្គិសនី GMC Hummer EV ចាប់ផ្តើមឆក់ភ្ញៀវពី Audi, Porsche និង Tesla បណ្តើរៗហើយ

ភីកអាប់អគ្គិសនី GMC Hummer EV ឆ្នាំ២០២២ គឺជារថយន្តដ៏អស្ចារ្យមួយ ដោយគួបផ្សំនូវភាពខ្លាំងលើផ្លូវ Off-road និងថាមពលអគ្គិសនី ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជា Super Cruise ជាដើម។

បើយោងតាមរបាយការណ៍ផ្លូវការមួយពី GMC បានបង្ហាញឲ្យឃើញថា ប្រហែល ២៣ភាគរយ នៃអ្នកកក់រថយន្ត Hummer EV ឆ្នាំ២០២២ គឺជាម្ចាស់រថយន្ត Audi, Porsche ឬ Tesla។ វាសបញ្ជាក់ឲ្យឃើញថា ភីកអាប់អគ្គិសនីខាងលើកំពុងត្រៀមទាញភ្ញៀវពីម៉ាកប្រណីតៗជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ជាង ៨០ភាគរយនៃអ្នកបានកក់លុយរួចនិយាយថា ពួកគេនឹងប្រើ Hummer EV ឲ្យអស់ថ្លៃ ពោលគឺពួកគេគ្រោងយកភីកអាប់អគ្គិសនីនេះទៅអូសសណ្តោង, Off-road ឬ ធ្វើសកម្មភាព Outdoor ផ្សេងៗជាប្រចាំឆ្នាំ ខណៈជាង ៣០ភាគរយទៀតគ្រោងធ្វើវាជាប្រចាំខែតែម្តង។

គួរបញ្ជាក់ឲ្យដឹងថា Hummer EV មានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ដល់ទៅ ៣,៤តោនឯណោះ ហើយការប្រើប្រាស់ Extract Mode ធ្វើឲ្យភីកអាប់នេះឈរផុតពីដី ៤០៤មីល្លីម៉ែត្រ ឬ ១៥,៩អ៊ីញ ដែលល្អសម្រាប់ការបើកបរលើស្ថានភាពផ្លូវលំបាកៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម