រថយន្ត Hyundai i30 Fastback N Limited Edition ស៊េរីឆ្នាំ២០២១ ដែលជាម៉ូដែលពិសេសថ្មី ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយវានឹងត្រូវផលិតក្នុងចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។
រថយន្ត Hyundai i30 Fastback N Limited Edition ថ្មីនេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ ប្រសិនបើជ្រើសរើសជម្រើសលេខអូតូ នឹងមានបន្ថែមមុខងារ N Grin Shift, N Power Shift និង N Track Sense Shift ទៀតផង។
លើសពីនេះទៅទៀត រថយន្តខ្នាតតូចនេះមានជម្រើសបើកបរ ៥ម៉ូដ ដោយក្នុងនោះមានទាំង N Custom Mode ដែលអ្នកបើកបរអាចជ្រើសរើស Setting លើម៉ាស៊ីន, ប្រព័ន្ធបូម, ប្រព័ន្ធទប់លំនឹង, មុខងារ electronic limited-slip differential, ប្រព័ន្ធស៊ីម៉ាំង active variable exhaust, ដៃចង្កូត និងប្រអប់លេខ ទៀតផង។
គ្រប់រថយន្ត i30 Fastback N Limited Edition ទាំងអស់ ដែលមានលក់នៅក្នុងប្រទេសអូស្ត្រាលី នឹងបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ និង កៅអីស្បែកលាយកាំម្ញីទម្ងន់ស្រាល មកស្តង់ដារតែម្តង។
សូមបញ្ជាក់ថា រថយន្តនេះនឹងផ្តល់ជម្រើសពណ៌ ៧ គឺ Polar White, Shadow Grey, Dark Knight, Phantom Black, Performance Blue, Engine Red និង Sunset Red ហើយដាក់លក់ក្នុងតម្លៃចាប់ពី ៣៦ ០០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ៣៨ ២០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕