[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Jeep បានធ្វើការបញ្ចេញនូវរថយន្ត Wrangler ស៊េរីឆ្នាំ២០២២ ជាមួយជម្រើសម៉ូឌែលថ្មីដែលមានឈ្មោះថា Wrangler High Tide និង Wrangler Jeep Beach ដែលត្រូវបានរចនាទ្បើងផ្តោតសំខាន់សម្រាប់អតិថិជនចូលចិត្តបើកបរលើឆ្នេរខ្សាច់។
សម្រាប់រថយន្ត Jeep wrangler Hide Tide ទទួលបានការឌីហ្សាញបន្ថែមពិសេសថ្មី ដោយវាបានបំពាក់នូវចង្កៀងមុខ LED រួមជាមួយអំពូលកាត់អ័ព្ទ, កាង rock rails, កញ្ចក់ការពារប្រភេទ gorilla, កម្រាលជើង, ដំបូកបើក sunrider Fliptop និង កញ្ចប់ Xtreme Recon ជាច្រើនផងដែរ។
បន្ថែមពីនេះវាក៏ទទួលបានពណ៌ថ្មីឈ្មោះថា High Velocity ថ្មី ព្រមទាំងមានជម្រើសសម្រាប់ត្រកូល Wrangler ឆ្នាំ ២០២២ ទាំងអស់ ប៉ុន្តែជម្រើសពណ៌នេះត្រូវតម្រូវអោយបន្ថែមប្រាក់ ៣៩៥ ដុល្លារបន្ថែមទៀត ជាមួយផែនការនៃការបើកឱ្យបញ្ជាទិញក្នុងខែនេះ ជាមួយជម្រើសពណ៌ផ្សេងៗទៀតរួមមាន Hydro Blue, Black, Bright White និង StingGray។
រថយន្ត Jeep wrangler ប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣,៦ លីត្រ ផលិតកម្លាំង ២៨៥ សេះ និងកម្លាំងរមូល ៣៥២ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ ។ យ៉ាងណាមិញចំពោរថយន្ត Jeep Wrangler Hightides និង Jeep beach មានចំនួនកំណត់ត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ ដោយមានតម្លៃចាប់ពី ៥០ ៨៣៥ដុល្លារ៕