អេស្ប៉ាញបញ្ចេញម៉ូតូ​ Scooter ថ្មីតម្លៃខ្ទង់ ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូអេស្ប៉ាញ Motor បានបញ្ចេញនូវម៉ូឌែល Hispania VR10 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ជាមួយនឹងការសន្សំសំចៃសាំងរហូតដល់ ២,៤លីត្រ អាចរត់បានចម្ងាយ ១០០គ.ម ។

សម្រាប់ម៉ូតូ Scooter នេះមានទំហំសរុបបណ្តោយ ១ ៩០៤មម, ទទឹង ៧៣៥ មម, កម្ពស់ ១ ១៨៦, កម្ពស់ពីដីដល់កែប ៧៣៥ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៥៤។ ខណៈដែលទម្ងន់របស់ម៉ូតូ ១៥៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៩,៣ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដែលស្រដៀងគ្នានឹង Honda ADV 150 ដោយវាបានបំពាក់មកចង្កៀងមុខ-ក្រោយប្រភេទ LED, អេក្រង់ឌីជីថល LCD ទំហំ ៧ អ៊ីញ, ប្រព័ន្ធសោរ Smart-Key, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់, របាំងការពារមុខ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីដែលមានទំហំធំរហូតអាចដាក់មួកសុវត្ថិភាពបាន ១ ផងដែរ។

ម៉ូតូ Motor Hispania VR10 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥សេសេ ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៤,៥សេះ និងកម្លាំងរមួល ១២,៥ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,៤ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ។  អ្វីដែលពិសេសនោះម៉ូតូ Motor Hispania VR10 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសដែលបំពាក់ជាមួយនឹង ABS កម្រិតស្តង់ដារខ្ពស់ផងដែរ។

ម៉ូតូ Motor Hispania VR10 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ពណ៍ និងមានតម្លៃចាប់ពី ៣ ៥៨៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម