[បរទេសង] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បាននាំយករថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ជំនាន់ចុងក្រោយ រូបរាងថ្មីទាំងស្រុង ទៅដាក់បង្ហាញខ្លួនជាលើកនៅឯពិរព័ណ៌រថយន្ត Bangkok International Show 2023 ។
គួរឲ្យគាត់សំម្គាល់ថា Toyota ក្នុងពិព័រណ៍រថយន្តឆ្នាំនេះ បាននាំ Toyota Prius ជំនាន់ទី ៥ មកទីផ្សារប្រទេសថៃជាលើកដំបូង ដោយគេរំពឹងថា Toyota កំពុងស្ថិតក្នុងដំណើរការសិក្សាពីលទ្ធភាពនៃការនាំយកម៉ូដែល Hybrid មកដាក់លក់ម្តងទៀតនៅក្នុងទីផ្សារមួយនេះ បន្ទាប់ពីបានឈប់ធ្វើទីផ្សារក្នុងជំនាន់ទី ៣ នៅចន្លោះឆ្នាំ ២០១២-២០១៣ ហើយរំពឹងថានឹងនាំចូលរថយន្តពីប្រទេសជប៉ុនមកលក់ក្នុងចំនួនមានកំណត់។
Toyota Prius បច្ចុប្បន្នបានដាក់លក់នៅប្រទេសជប៉ុនកាលពីឆ្នាំដើម ២០២៣ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំង ២,០ លីត្រ ផលិតកម្លាំងបាន ១៩៣ សេស ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CV T និងមកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននៅប្រសិទ្ធក្នុងការបើកបរផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius រូបរាងថ្មីទាំងស្រុង ជំនាន់ចុងក្រោយនេះ មានតម្លៃលក់ចាប់ពី ២២ ៩៨៧ ដុល្លារ ដល់ ៣០១ ៣៧ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។ យ៉ាងណាមិញ នៅទីផ្សារប្រទេសថៃគេនៅមិនទាន់ដឹងនៅឡើយទេ ៕