[បរទេស] ប៉ូលីសនៅក្នុងទីក្រុង Saxony-Anhalt ប្រទេសអាល្លឺម៉ង់ បាននិយាយថា ពាក្យបណ្តឹងលើលោក Radim Passer ជាម្ចាស់រថយន្ត Bugatti Chiron ដែលបើកបរដល់កុងទ័រ ៤១៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវ Autobahn ត្រូវបានបញ្ជូនទៅកាន់ព្រះរាជអាជ្ញាហើយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Passer កំពុងតែប្រឈមមុខនឹងការជាប់ពន្ធាគាររយៈពេល ២ឆ្នាំឯណោះ។
គួររំលឹកឲ្យដឹងថា លោក Radim Passer បានថតខ្លួនឯងបើកបររថយន្ត Bugatti Chiron មួយគ្រឿង ក្នុងល្បឿនជិតដល់កុងទ័រ Top Speed នៅលើផ្លូវសាធារណៈ Autobahn ដែលមិនកំណត់ល្បឿន។
វីដេអូនោះបង្ហាញឲ្យឃើញរថយន្ត Bugatti Chiron ធ្វើដំណើរក្នុងល្បឿន ៤១៧គីឡូម៉ែត្រក្នុងមួយម៉ោង (២៥៩ម៉ាយ៍ក្នុងមួយម៉ោង) ឬ តិចជាងល្បឿនកំណត់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង (២៦១ម៉ាយ៍ក្នុងមួយម៉ោង) របស់វាត្រឹមតែ ៣គីឡូម៉ែត្រក្នុងមួយម៉ោង (២ម៉ាយ៍ក្នុងមួយម៉ោង) ប៉ុណ្ណោះ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ carscoops