៤ឆ្នាំទៀត Porsche នឹងឈប់ផលិត Macan ប្រើសាំង

ថ្មីៗនេះក្រុមហ៊ុន Porsche ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនម៉ូដែល Taycan។ ជាមួយគ្នានេះ រថយន្ត Porsche Macan ក៏នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធដែរ។

គេរំពឹងថា Porsche Macan EV នឹងបង្ហាញខ្លួននាឆ្នាំក្រោយ ហើយចេញលក់នៅឆ្នាំ២០២២ ឬ២០២៣ ប៉ុន្តែ Porsche ក៏បានដឹងដែរថា អតិថិជនជាច្រើនប្រហែលជាមិនទាន់ត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីភ្លាមឡើយ។ ជាលទ្ធផល Porsche បានបញ្ជាក់ថា រថយន្ត Macan ប្រើសាំង និងអគ្គិសនី នឹងត្រូវលក់ជាមួយគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ Car and Driver បានឲ្យដឹងថា Porsche នឹងបន្តលក់រថយន្ត Macan ប្រើសាំងយ៉ាងហោចណាស់ ៣ឆ្នាំទៀត ដែលមានន័យថា វានឹងមានតែ Macan EV សុទ្ធនៅត្រឹមឆ្នាំ២០២៤។

គួរឲ្យដឹងដែរថា Porsche Macan ប្រភេទប្រើសាំង ដែលបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង គឺជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុន Porsche៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម