៥ខែដំបូងឆ្នាំ២០២០ ចំនួននាំចេញឡាននៅថៃធ្លាក់ចុះ ៣៥%

ចំនួននាំចេញរថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ៣៥% ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលនៃជំងឺរាតត្បាត។

រហូតមកដល់ពេលនេះ ថៃបាននាំចេញរថយន្តចំនួន ៣០០ ៥០១គ្រឿងប៉ុណ្ណោះ។ នេះបើយោងតាមសហព័ន្ធ Federation of Thai Industries។ ដោយឡែកចំនួនផលិតរថយន្តនៅក្នុងប្រទេសថៃសរុបមានចំនួន ៥៣៤ ៤២៨គ្រឿង នៅក្នុង ៥ខែដំបូងនៃឆ្នាំ២០២០។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ថៃបាននាំចេញរថយន្តមានតម្លៃសរុប ២៣៣,៨៥ពាន់លានបាត ពីខែមករា ដល់ឧសភា ស្មើនឹងចំនួន ៨៩៣ ០៦៧គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម