៧ចំណុចធំៗដែលអ្នកបើកបរថយន្តត្រូវដឹង ពេលទៅលេងស្រុក ឬធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តត្រូវដឹង និងអនុវត្តតាមនូវចំណុចខាងក្រោមនេះ៖

១. កុំបើកបរលើសល្បឿនកំណត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។

៣. ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក។

៤. ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។

៥. ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់ ពិសេសការបើកបរនៅពេលយប់។

៦. ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវវលក្ខណៈបច្ចេកទេសយានយន្ត ដូចជា សំបកកង់ ហ្រ្វាំង ចង្កៀងមុខក្រោយ និងចង្កូតជាដើម។

៧. កុំផ្ទុកអ្នកដំណើរ ឬទំនិញ លើសច្បាប់កំណត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម