
ក្រុមហ៊ុន Ford បានប្រកាសបើកដំណើរការការកក់ សម្រាប់រថយន្ត SUV អគ្គិសនីម៉ូឌែល Bronco របស់ខ្លួនជាផ្លូវការហើយ។ អតិថិជនអាចដាក់ប្រាក់កក់ ១.០០០ យន់ (ស្មើនឹង ១៤០ ដុល្លារអាមេរិក) នឹងទទួលបានកញ្ចប់ថែមជូនពិសេស “One-Touch Roof Camping Package” ដែលមានតម្លៃ ១២.០០០ យន់ (ស្មើនឹង ១.៧០០ ដុល្លារអាមេរិក)។ កញ្ចប់នេះរួមមាន ដំបូលលើកដោយអគ្គិសនី (electric lifting roof) និងកន្លែងផ្អៀងក្បាលកៅអីខាងមុខដែលអាចបត់ដោយស្វ័យប្រវត្តិដោយប្រើប៊ូតុងតែមួយ (one-touch automatic folding front seat headrests)។
រថយន្ត Ford Bronco ផលិតនៅចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Chengdu (Chengdu Auto Show) ឆ្នាំនេះ នឹងមានលក់ជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ BEV (pure electric) និងម៉ូឌែលពង្រីកចម្ងាយបើកបរ EREV (extended-range versions)។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Ford បានឲ្យដឹងថា រថយន្តនេះនឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន (pre-sales) នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show ខាងមុខនេះ ហើយនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ។
ចំពោះការរចនា រថយន្ត Bronco ថ្មីនេះនៅតែរក្សារចនាបថគ្រួសារដ៏ល្បីល្បាញ (iconic family styling) ដដែល។ ផ្នែកខាងមុខមាននិមិត្តសញ្ញា “BRONCO” មានភ្លើង (illuminated) ភ្ជាប់ជាមួយចង្កៀងមុខដើម្បីបង្កើតជាបន្ទះភ្លើង (light bar) បន្ថែមមកជាមួយ (hood) រួមបញ្ចូលទាំងរន្ធខ្យល់ ជួយបង្កើនលំហូរខ្យល់ (aerodynamics) និងធ្វើ ឲ្យចម្ងាយបើកបរកាន់តែប្រសើរឡើង។

ចំពោះកម្រិតសមត្ថភាព ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (pure electric Bronco) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ (dual motors) ខណៈម៉ូឌែលពង្រីកចម្ងាយបើកបរ (extended-range version) ដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ១,៥ លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២។

















