[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសនៅការផ្លាស់ប្តូរម៉ាស៊ីនដ៏សំខាន់មួយសម្រាប់រថយន្ត SUV ដ៏លេចធ្លោបំផុតមួយរបស់ខ្លួន។ ខណៈពេលនេះ Toyota កំពុងផ្តល់ជូននៅកញ្ចប់សម្រាប់ក្រុមរថយន្តភីកអាប់របស់ខ្លួន សម្រាប់រថយន្ត Toyota Tundra ឆ្នាំ ២០២៣ និង Tacoma ដោយទទួលបានកញ្ចប់ Chrome និង SX ថ្មីនៅលើម៉ូដែល SR5 ។
- សម្រាប់ Toyota Tacoma
សម្រាប់កញ្ចប់ Chrome package មានផ្តាច់មុខសម្រាប់តែរថយន្ត SR5 Double Cab ដែលមានម៉ាស៊ីន ចំណុះ ៣,៥ លីត្រ V6 ដែលផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៣៥៩ ញ៉ូតុនម៉ែត្រ។ ដូចដែលឈ្មោះបានបង្ហាញ ដោយបន្ថែមការរចនាជាមួយក្រូម៉េជាច្រើន ដោយបានបំពាក់ជាមួយបំពង់ស៊ីមាំងរំលេចជាមួយក្រូម៉េ និងដាក់បញ្ចូលឡូហ្គោ “TACOMA” chromed នៅលើទ្វាក្រោយ, ចង្កឹះលេខស្រោបដោយស្បែក និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។
ដូចគ្នានេះដែរ កញ្ចប់ SX package មាននៅលើ Access Cab និង Double Cab SR5s ជាមួយនឹង V6 បានបន្ថែមនូវគម្រប់ភក់ពណ៌ខ្មៅ, ឡូហ្គោពណ៌ខ្មៅ, កញ្ចក់ខាងក្រៅពណ៌ខ្មៅ និងកង់ទំហំ ១៦ អ៊ីញពណ៌ខ្មៅ ហើយអតិថិជនក៏នឹងឃើញក្រាហ្វិច “SX” នៅចំហៀងឃ្លុបក្រោយផងដែរ។
ការផ្លាស់ប្តូរបន្ថែមមានកំណត់ ប៉ុន្តែម៉ូដែល SR5 ដែលមានជម្រើស V6 ឥឡូវនេះបានភ្ជាប់មកជាមួយសោរឆ្លាតវៃ Smart Key ។
- សម្រាប់ Tacoma TRD Pro
លើសពីនេះ Tacoma TRD Pro ស៊េរីឆ្នាំ ២០២៣ ទទួលបានការលាបពណ៌ Solar Octane ផ្តាច់មុខ ខណៈដែលពណ៌ Electric Lime ពីមុននឹងត្រូវបានផ្តល់ជូននៅលើ TRD Sport និង TRD Off-Road ផងដែរ។
ក្នុងកញ្ចប់ SX package បានបន្ថែមនៅថាសកង់ទំហំ ១៨ អ៊ីញពណ៌ប្រផេះ ដោយជំនួសពណ៌ខ្មៅជាមួយនឹងការតុបតែងពណ៌តួខ្លួន។ វាក៏មានរចនានៅរូបរាងតិចតួចផងដែរ ដោយបានដកឡូហ្គោ Tundra ចេញពីទ្វារ ហើយឡូហ្គូ 4×4 ចេញ។ បន្ថែមពីនេះ អតិថិជនអាចជ្រើសរើសការលាយពណ៌ achromatic នៃ White, Magnetic Grey Metallic, Celestial Silver Metallic និង Midnight Black Metallic ជាដើម៕