ឡានអគ្គិសនី Changan A07 សាកភ្លើងម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Changan A07 ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ២៧ ៨៦៥ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០៥ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាងកងមុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Changan A07 សង្កត់ធ្ងន់លើភាពបែបស្ព័រ ជាមួយនឹងប៉ាណាមុខបិតជិត ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ, កញ្ចក់គ្មានស៊ុម និងចង្កៀងក្រោយ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ នៅផ្នែក​ខាងក្នុង​នៃ​​មក​ជាមួយ​នឹង​ពណ៌​ស​ដែលផ្តល់នៅ​ភាព​ប្រណិត​ ជាមួយនឹងអេក្រង់កំសាន្ត touchscreen បញ្ឈទំហំធំ បន្ថែមភ្លើងលម្អថ្មី ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងប្រអប់លេខអេឡិចត្រូនិកជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ មានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ៖

  • ម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៩៤ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះ និងអាគុយទំហំ ២៨,៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧៩ គីឡូម៉ែត្រដោយថាមពលអគ្គិសនី
  • ថាមពលអគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៩,៩៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ដល់ ៧១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម