ការនាំចេញរថយន្តនៅថៃ ធ្លាក់ចុះ ២០% មិនធ្លាប់មានក្នុងពេល ៩៣ខែ

ការនាំចេញរថយន្តរបស់ប្រទេសថៃក្នុងខែមករា ឆ្នាំ២០២០ នេះ មានចំនួនទាបបំផុតក្នុងរយៈពេល ៩៣ខែ សរុបត្រឹម ៦៥ ២៩៥គ្រឿង ធ្លាក់ចុះ ២០% បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នេះបើយោងតាមតួលេខប្រចាំខែសម្រាប់ផលិតកម្ម ការលក់ និងការនាំចេញរថយន្តសម្រាប់ខែមករា ចេញផ្សាយដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីថ្ងៃព្រហស្បតិ៍។

លោក Surapong Paisitpatanapong អ្នកនាំពាក្យ FTI បានប្រាប់ឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះនៅក្នុងតំបន់ភាគច្រើន រួមមាន អូសេអានីអាស៊ី អឺរ៉ុប អាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ប៉ុន្តែការនាំចេញទៅមជ្ឈឹមបូព៌ាបានកើនឡើង កាលពីខែមុន ដោយមានរថយន្ត ១០ ៨១៨ កើន ២២,៤% ។

ពាណិជ្ជកម្ម

តម្លៃនាំចេញរថយន្តក្នុងខែមករា សរុបស្មើនឹងចំនួន ៣២,៣ ពាន់លានបាត ពោលគឺធ្លាក់ចុះជាងពីឆ្នាំមុន ២០,៩% ។ លោក Surapong បាននិយាយថា ការលក់ក្នុងស្រុកនៅខែមករា មានចំនួនសរុប ៧១ ៦៨៨ គ្រឿង ធ្លាក់ចុះ ៨,២%៕

Sponsored