ការបើកសាកល្បងរថយន្តដែលកំពុងមានប្រជាប្រិយភាពម៉ាក Maxus T90 របស់អ្នកជំនាញខាងរថយន្តទាំង ៤រូបនៅក្នុងប្រទេសកម្ពុជា

នៅក្នុងប្រទេសកម្ពុជាមានអ្នកជំនាញខាងរថយន្តជាច្រើនដែលតែងតែបង្ហាញអំពីផលិតផលរថយន្តថ្មី ឬក៏រថយន្តដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដើម្បីអោយអ្នកដែលមានផែនការចង់ទិញឡានថ្មីបានដឹងនិងងាយស្រួលសម្រេចចិត្ត។ អ្នកដែលចង់ទិញរថយន្តថ្មី ជាធម្មតាពួកគាត់តែងតែជ្រើសរើសតាមអ្នកជំនាញខាងរថយន្ត ពីព្រោះពួកគេអាចដឹងច្បាស់អំពីលក្ខណៈពិសេស, កម្លាំង, ប្រព័ន្ធសុវត្ថិភាព, ការសន្សំសំចៃប្រេងឥន្ធនះ និងជាពិសេសគឺតម្លៃរថយន្ត។ អ្នកជំនាញខាងរថយន្តធ្វើគ្រប់វិធីដែលគេអាចធ្វើបាន ដូចជាការធ្វើវីដេអូ ឬការបើកបរសាកល្បងនៅលើផ្លូវជាដើម។ បច្ចុប្បន្ននេះ មានអ្នកជំនាញខាងរថយន្តមួយចំនួនបានចាប់អារម្មណ៍ទៅលើរថយន្ត Maxus T90 ដោយមានការសាកល្បងបើកបរ និងបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ Maxus T90 គឺជារថយន្តប្រភេទភីកអាប់ស៊េរីថ្មីដែលមានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពី២០២១ ជាមួយនឹងតម្លៃដល់ល្អ គឺត្រឹមតែ ៤៣ ៩៩០ ប៉ុណ្ណោះ និងមានការរចនារូបរាងយ៉ាងល្អទាក់ទាញ, មានប្រព័ន្ធសុវត្ថិភាពខ្ពស់, បច្ចេកវិទ្យាថ្មីទំនើប និងមានការធានារយៈពេល៣ឆ្នាំថែមទៀតផង។ ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់ពួកគេទៅលើរថយន្ត Maxus T90។

១. លោក ថុង រក្សា ជាស្ថាបនិកនៃ ខេមបូ អូតូ លោកបានចែករំលែកអំពីបទពិសោធន៍របស់គាត់ជាមួយការបើកសាកល្បងរថយន្ត Maxus T90 ហើយគាត់ក៏ចូលចិត្តកម្លាំងរថយន្តនេះដែរ ជាពិសេសនៅពេលដែលអ្នកបើកបរនៅលើផ្លូវពិបាក(ផ្លូវ Off-Road) អ្នកនៅតែទទួលបាននូវផាសុកភាពនៅក្នុងរថយន្ត។ Maxus T90 គឺបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២.០លីត្រ តួបូភ្លោះ ដែលផ្តល់កម្លាំងខ្លាំង ១៦០គីឡូវ៉ាត់ និងកម្លាំងរមួល ៥០០Nm។ រថយន្តនេះក៏អាចប្រើបានទាំងលេខដៃនិងលេខអូតូ ហើយអ្វីដែលគាត់កាន់តែពេញចិត្តខ្លាំងនោះគឺវាជាប្រភេទប៉ុង២ និងអាចជ្រើសរើសលក្ខខណ្ឌនៃការបើកបរតាមស្ថានភាពផ្លូវដូចជា 2H, 4H, Auto និង 4L ជាមួយមុខងារសន្សំសំចៃ Eco Mode, Power និងNormal ដែលពិតជាល្អបំផុតសម្រាប់ការបើកបរដោយផ្អែកលើស្ថានភាពផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. លោក រ៉ុងសុង សូដាលាភ ស្ថាបនិកក្រុមនិយាយអំពីឡាន លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ទៅលើរថយន្ត Maxus T90 ដែលគាត់ចូលចិត្តការរចនានៃរូបរាងដ៏រឹងមាំរបស់ T90 តាំងពីផ្នែកខាងមុខរហូតដល់ផ្នែកខាងក្រោយនៃរថយន្ត ដែលមើលទៅពិតជាបង្កើតអោយគាត់កាន់តែមានទំនុកចិត្តកាន់តែខ្ពស់ក្នុងការបើកបរនិងលេចធ្លោយ៉ាងអស្ចារ្យពេលបើកតាមដងផ្លូវ។ លោកក៏បានរៀបរាប់បន្ថែមអំពីផ្នែកខាងក្នុងនៃ Maxus T90 ដែលមានភាពធំទូលាយ, ប្រព័ន្ធសុវត្តិភាពខ្ពស់ជាមួយពោងសុវត្ថិភាពចំនួន១០គ្រាប់ទៀតផង, ការតែពិសេសគីទទួលបានចំណាត់ថ្នាក់ផ្កាយ៥លើការវាយតម្លៃបុកប៉ះ, ប្រព័ន្ធ ESP+EBA(HAS,RMI,HDC), ហ្រ្វាំងដៃអេឡិចត្រូនិច,កាំមេរ៉ាក្រោយនិងសេនស័រដើម្បីជំនួយនៅក្នុងការចតរថយន្ត។ល។ គាត់បានណែនាំទៅកាន់អ្នកទិញថា ប្រសិនបើចង់ស្វែងរកទិញរថយន្តប្រភេទភីកអាប់ទំនើប នោះរថយន្ត Maxus T90 ជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ពីព្រោះរថយន្ត Maxus T90 ស័ក្តសមជាមួយកាងារដឹកជញ្ជូន ឬការបើកបរជាដំណើរកំសាន្តបែបផ្សងព្រេងផ្សេងៗលើផ្លូវបែប Off-road។

៣. លោក ខេមវិរៈ ស្ថាកបនិក Square Car​ ក៏បានពេញចិត្តទៅលើរថយន្ត Maxus T90 នេះដែរ​ប្រសិនបើប្រៀបធៀបទៅនឹងរថយន្តភីកអាប់ជាច្រើនដែលគាត់បានធ្លាប់បើកបរ។ លោកបាននិយាយថារថយន្ត Maxus T90 មានលក្ខណះពិសេសជាច្រើនដែលអាចទាក់ទាញអ្នកទិញជាមួយ បច្ចេកវិទ្យាថ្មីៗនៃម៉ាស៊ីនម៉ាសូតចំណុះ២.០លីត្រ បន្ថែមជាមួយតួបូភ្លោះ (Bi-turbo) ដែលផ្ដល់នូវកម្លាំងខ្លាំង និងការសន្សំសំចៃខ្ពស់ ហើយស៊ីប្រេងឥន្ទនៈទាប អមជាមួយភាពប្រណិតនៃផ្នែកខាងក្នុងដែលបំពាក់នូវគ្រឿងបរិក្ខាថ្លៃៗដូចទៅនឹងរថយន្តSUVទំនើបៗ ដូចជាតាប់ឡូឌីជីថលដែលមានទំហំ១០.២៥អ៊ីញ និង អេក្រង់ផ្នែកកណ្ដាលទំហំ១២អ៊ីញ ដែលផ្ទាំងទាំងពីរនេះស្ថិតនៅខាងមុខរបស់អ្នកបើកបរងាយស្រួលគ្រប់គ្រងពត៌មាន, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធបញ្ផាដោយសម្លេង, Bluetooth និងតន្ត្រី។ល។ លក្ខណះពិសេសទាំងអស់នេះបានផ្ដល់នូវភាពងាយស្រួល និងបទពិសោធន៏ល្អៗដល់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ។

៤. លោក សេនមេន ពី Screen Post ក៏មិនមានខុសប្លែកពីអ្នកជំនាញផ្នែករថយន្តដទៃទៀតនោះទេ លោកបានចូលរួមបើកបរសាកល្បងរថយន្ត Maxus T90 នៅទីតាំងអគារតាំងបង្ហាញរថយន្ត Maxus ដែរ។ ជាមួយចំនុចជាច្រើនដែលគាត់ពេញចិត្តខ្លាំង ហើយអ្វីដែលលោកចាប់អារម្មណ៍ដំបូងគេនោះគឺពណ៌នៃផ្នែកខាងក្រៅដែលពិតជាមានច្រើនជម្រើសក្នុងខ្សែស្រលាញភីកអាប់ដូចជា ពណ៌ក្រហម,ខ្មៅ, សរ និងប្រផេះ ដែលផ្ដល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។ បន្ទាប់មកគីផ្នែកខាងក្នុងរថយន្ត Maxus T90 ដែលបានបំពាក់នូវកៅអីពូកស្បែកពណ៌ខ្មៅរំលេចជាមួយថ្នេរពណ៌ក្រហម និងមុខងារទំនើបៗដូចជា កៅអីចុចអូតូទាំងសងខាង, កញ្ចក់មើលក្រោយក្តោបអូតូ, តាប់ឡូឌីជីថលទំហំ១០.២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ១២អ៊ីញ, រន្ធម៉ាស៊ីនត្រជាក់ទាំងមុខក្រោយ, រន្ធUSB, ដំបូលលើបើកបិទ ដែលល្អកម្រមានសម្រាប់រថយន្តប្រភេទភីកអាប់នៅលើទីផ្សាររថយន្តនៅកម្ពុជាណាស់។ លោកក៏បាននិយាយផងដែរអំពីភាពរឹងមាំទ្វេដងនៃរថយន្ត​ Maxus T90 ដោយបំពាក់នូវដែកគ្រោងតួរថយន្ត២ជាន់។

សរុបរួម, អ្នកជំនាញផ្នែករថយន្តខាងលើពិតជាមានចំណាប់អារម្មណ៍ផ្សេងៗគ្នាទៅលើម៉ូឌែល Maxus T90 ប៉ុន្តែវានៅតែជារថយន្តដែលជាជម្រើសល្អសម្រាប់ពួកគេប្រសិនបើប្រៀបធៀបទៅលើរថយន្តប្រភេទភីកអាប់មួយចំនួន។ ពិតណាស់ រថយន្ត Maxus T90 អាចជាសមាជិកថ្មីសម្រាប់ប្រជាជនកម្ពុជា ក៏ប៉ុន្តែប្រសិនបើអ្នកឃើញពីលក្ខណៈពិសេសជាមួយនឹងបច្ចេកវិទ្យាថ្មីគឺអាចប្រកួតប្រជែងជាមួយរថយន្ត Ford Ranger, Toyota Hilux ឬ Isuzu D-Max,..។ល។ ដូច្នេះ, ប្រសិនបើអ្នកចង់ទទួលបាននូវបទពិសោធន៍ថ្មីពីរថយន្ត Maxus T90 លោកអ្នកអាចអញ្ផើញទៅកាន់អគារតាំងបង្ហាញរថយន្ត Maxus ដើម្បីបើកសាកល្បង និងទស្សនារថយន្តផ្ទាល់ដោយទទួលបានប្រូម៉ូសិនពិសេសថែមទៀតផង និងកាន់តែល្អគឺរថយន្តមានស្តុកស្រាប់ មិនរង់ចាំយូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម