ដំណឹងថ្មីពី f150gen14.com បានឲ្យដឹងថាក្រុមហ៊ុន Ford បានធ្វើការលើកពេលផលិតរថយន្ត F-150 ស៊េរីថ្មីដល់ថ្ងៃទី ១២ ខែតុលា សម្រាប់រោងចក្រ Dearborn និងលើកដល់ថ្ងៃ ៩ វិច្ឆិកា សម្រាប់រោងចក្រ Kansas City។
ពីមុនមកគេរំពឹងថាការផលិតនៅរោងចក្រ Dearborn នឹងចាប់ផ្ដើមនាថ្ងៃទី ២៨ ខែកញ្ញា និងនៅរោងចក្រ Kansas City ចាប់ផ្ដើមនាថ្ងៃទី ២៦ ខែតុលា។ ការពន្យារពេលការចាប់ផ្ដើមការផលិតនេះមានន័យថាការបើកទទួលការកុម្ម៉ង់ក៏ត្រូវលើកពេលដែរ ដោយម្ដងនេះគឺនឹងបើកទទួលថ្ងៃទី ១៥ ខែកក្កដា ជំនួសឲ្យថ្ងៃទី ១៥ មិថុនា។
ខណៈដែលការផលិតបន្តមានការផ្លាស់ប្ដូរ ប៉ុន្តែគេបានដឹងច្រើនរួចមកហើយអំពី F-150 ជំនាន់ថ្មី។ វានឹងមានផ្លាស់ប្ដូរការឌីហ្សាញថ្មី ហើយផ្លាស់ប្ដូរធំគឺនៅផ្នែកខាងមុខ។ នៅផ្នែកខាងមុខក៏មានការផ្លាស់ប្ដូរច្រើន ដែលបំពាក់គ្រឿងបរិក្ខារទំនើបជាងមុន ក្នុងនោះមានការបំពាក់អេក្រង់កម្សាន្តទំហំ ១៥,៥ អ៊ីញ ឯណោះ៕