ការលក់ឡានអគ្គិសនីនៅចិន រំពឹងកើនដល់ខ្ទង់៦លានគ្រឿងក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ការលក់រថយន្តអគ្គិសនី​នៅ​លើ​ពិភពលោកកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា ប៉ុន្តែនៅ​ប្រទេសចិនឯណោះការ​លក់​គឺ​បាន​ផ្ទុះឡើងតែម្ដងដោយ​នៅ​ឆ្នាំ​២០២២នេះ ប្រទេសចិនរំពឹងថាអាចលក់រថយន្តអគ្គិសនីបានខ្ទង់ ៦លានគ្រឿង។

ការព្យាករណ៍នេះគឺចេញមកពីសមាគមន៍យានយន្តចិន ដែលបានដំឡើងតួលេខពី ៥,៥លានគ្រឿង ឡើងមកដល់​ ៦លាន​គ្រឿង។ ក្នុង​ខែ​កក្កដា ចំនួនលក់រថយន្តអគ្គិសនីបានកើនឡើងទ្វេដងដល់ ៤៨៦ ០០០គ្រឿង ដែល​ធ្វើ​ឲ្យរថយន្តនេះមានចំណែក ២៧% នៃ​ទីផ្សារ​រថយន្តថ្មី។

ពាណិជ្ជកម្ម

បញ្ជាក់ថាអគ្គិសនីត្រង់នេះគឺមិនមែនសម្ដៅតែលើរថយន្តអគ្គិសនីសុទ្ធនោះទេ ប៉ុន្តែក៏រាប់​បញ្ចូល​រថយន្ត​ PHEV និងរថយន្ត​ប្រើ​ប្រាស់​ថាមពល​អ៉ីដ្រូហ្សែនជាដើម។

រំលឹកទៅកាលពីឆ្នាំ២០២១ ចំនួនរថយន្តអគ្គិសនីដែលលក់ចេញនៅប្រទេសចិនគឺមាន​ត្រឹម ២,៩៩លានគ្រឿងប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​ចំនួនលក់​នៅ​ឆ្នាំ​២០២២នេះនឹងមានការកើនឡើង ១០០%។ ដោយឡែក​សារព័ត៌មាន Bloomberg បាន​សរសេរថា​ចំនួន​ព្យាករណ៍នេះអាចបន្តកើនឡើងនៅការចាប់ផ្ដើមនៃត្រីមាសទីបួននៃឆ្នាំ២០២២នេះ៕

Sponsored