កំពុងតែបាត់បង់ចំណូលហើយ Ferrari ឆ្លៀតបរិច្ចាគលុយច្រើនសន្ធឹកជួយដល់ការប្រយុទ្ធកូវីដ១៩

ឧស្សាហកម្ម​យានយន្ត​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​ការ​ព្រួយ​បារម្ភ​នៃ​ការ​ឆ្លង​រាលដាល​កូវីដ​១៩។ ជាក់​ស្ដែង​ Ferrari បាន​បិទ​រោងចក្រ​របស់​ខ្លួន​ទាំង​ស្រុង​នៅ Maranello និង Modena រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​មីនា ឬ​ឆាប់​ជាង​នេះ។

ច្បាស់​ណាស់​ថា​ Ferrari នឹង​​បាត់​បង់​ចំណូល​អំឡុង​ពេល​បិទ​រោងចក្រ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អ៊ីតាលី​មួយ​នេះ​សម្រេច​ចិត្ត​ធ្វើ​ការ​បរិច្ចាគ​ទឹក​ប្រាក់​ដល់​អ្នក​ដែល​ប៉ះពាល់​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

ពាណិជ្ជកម្ម

ក្រុម​គ្រួសារ​ Agneli ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន Fiat ហើយ​បច្ចុប្បន្ន​ជា​អ្នក​កាន់​កាប់​ Ferrari នា​ពេល​នេះ​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ទីរ​ការពារ​ជន​ស៊ីវិល​អ៊ីតាលី ដើម្បី​ជួយ​ដល់​សេវាកម្ម​សុខាភិបាល​របស់​អ៊ីតាលី។ គ្រួសារ​នេះ​បាន​ផ្ដល់​ថវិកា​ប្រមាណ ១០,៦ លាន​ដុល្លារ ដែល​នឹង​ជួយ​ដល់​ការ​ឆ្លើយ​តប​តម្រូវ​ការ​សុខភាព​ក្នុង​សង្គម​ នៅ​ទីក្រុង​ Turin និង Piedmont៕​

Sponsored