Toyota ប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Hyroad ដើម្បីដាក់ពង្រាយរថយន្តដឹកទំនិញប្រើប្រាស់កោសិកាឥន្ធនៈអុីដ្រូសែននៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន Toyota Motor North America បានប្រកាសពីកិច្ចព្រមព្រៀងច្បាស់លាស់មួយជាមួយក្រុមហ៊ុន Hyroad Energy ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងដំណោះស្រាយដឹកជញ្ជូនប្រើថាមពលអុីដ្រូសែន ដើម្បីដាក់ពង្រាយរថយន្តដឹកទំនិញពាណិជ្ជកម្មប្រភេទ Class 8 ប្រើកោសិកាឥន្ធនៈអុីដ្រូសែនចំនួន ៤០ គ្រឿង នៅតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ACT Expo ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាកងរថយន្តដ៏ធំបំផុតរបស់អាមេរិកខាងជើង ជាកន្លែងដែលរថយន្តដឹកទំនិញរបស់ Hyroad ត្រូវបានដាក់តាំងបង្ហាញនៅស្តង់របស់ Toyota។

Toyota announces new hydrogen collab with Nikola fueling spinoffនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Hyroad នឹងផ្តល់នូវរថយន្តដឹកទំនិញ ការថែទាំ ទិន្នន័យ និងសេវាកម្មកម្មវិធី (software) ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ Toyota។ ក្រុមហ៊ុន Toyota ក៏នឹងផ្គត់ផ្គង់ឥន្ធនៈអុីដ្រូសែនតាមរយៈហេដ្ឋារចនាសម្ព័ន្ធចាក់បំពេញឥន្ធនៈផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍក្នុងទីក្រុង Ontario រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុនទាំងពីរ កំពុងរួមបញ្ចូលគ្នានូវផ្នែកដែលពាក់ព័ន្ធគ្នាទាំងប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនដោយអុីដ្រូសែនរួមមាន យានយន្ត កម្មវិធី និងការផ្គត់ផ្គង់ឥន្ធនៈ ស្ថិតក្រោមក្របខ័ណ្ឌពាណិជ្ជកម្មតែមួយ។

លោក Jason Zahorik អគ្គនាយកនៃ Toyota Hydrogen Solutions បានមានប្រសាសន៍ថា៖ «ការជំរុញសេដ្ឋកិច្ចអ៊ីដ្រូសែនទាមទារឲ្យមានកិច្ចសហការ ហើយ Toyota មានមោទនភាពដែលបានធ្វើការជាមួយ Hyroad ដើម្បីរុញច្រានវិស័យដឹកជញ្ជូនធុនធ្ងន់ឲ្យឈានទៅមុខ»។ លោកបានបន្តថា៖ «តាមរយៈការនាំយកធាតុផ្សំសំខាន់ៗមកបញ្ចូលគ្នា យើងកំពុងបង្ហាញពីរបៀបដែលកោសិកាឥន្ធនៈបង្កើតតម្លៃជាក់ស្តែងនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងជំរុញសសរស្តម្ភគ្រឹះនៃសេដ្ឋកិច្ចអុីដ្រូសែន។ ជាមួយថាមពលអុីដ្រូសែន យើងមានចក្ខុវិស័យរួមគ្នាសម្រាប់ការចល័តដែលមានភាពស្អាតជាងមុន មានថាមពលខ្លាំងជាងមុន និងមានឯករាជ្យភាពផ្នែកថាមពលកាន់តែខ្លាំង»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota: 560 miles in 12 minutes at future hydrogen stationsសម្រាប់ Toyota នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះប្រព័ន្ឌថាមពលអ៊ីដ្រូសែនដ៏ធំជាងមុន រួមមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការអភិវឌ្ឍកោសិកាឥន្ធនៈ។ ក្រុមហ៊ុនកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃអ៊ីដ្រូសែន រួមទាំងការអភិវឌ្ឍកោសិកាឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធចាក់បំពេញឥន្ធនៈ ហើយចាត់ទុកការដឹកជញ្ជូនពាណិជ្ជកម្មគឺជាទីលានសាកល្បងដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនោះក្នុងកម្រិតទ្រង់ទ្រាយធំ។ ជាឧទាហរណ៍ ដើម្បីរក្សាល្បឿននៃការផ្គត់ផ្គង់ និងតម្រូវការឲ្យដើរទន្ទឹមគ្នា រថយន្តដឹកទំនិញ Class 8 ប្រើកោសិកាឥន្ធនៈមួយគ្រឿង អាចផ្ទុកអ៊ីដ្រូសែនបានរហូតដល់ ៧០ គីឡូក្រាម ដែលស្មើនឹងរថយន្ត Sedan  Toyota Mirai ចំនួន ១២ គ្រឿង។

ដូចទៅនឹងរថយន្តសណ្តោងដែលប្រើម៉ាស៊ីនម៉ាស៊ូតដែរ រថយន្ត Class 8 ប្រើកោសិកាឥន្ធនៈចំណាយពេលប្រហែល ១៥ ទៅ ២០ នាទីដើម្បីចាក់បំពេញ ហើយមានចម្ងាយផ្លូវបើកបរប្រហាក់ប្រហែលរហូតដល់ ៥០០ ម៉ាយ ឬស្មើនិង ៨០៤.៦៧ គីឡូម៉ែត្រ ចន្លោះពេលនៃការចាក់បំពេញម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលខុសប្លែកពីមានរថយន្តម៉ាស៊ូតនោះគឺ ការបញ្ចេញផ្សែងពុលក្នុងតំបន់ពីមានរថយន្តប្រើថាមពលអ៊ីដ្រូសែន គឺមានតែចំហាយទឹកប៉ុណ្ណោះ។

Hyroad Energy Accelerates Zero-Emission Hydrogen Trucksសេវាកម្មពេញលេញរបស់ Hyroad រួមមាន រថយន្តដឹកទំនិញ ការថែទាំ និងកម្មវិធីគ្រប់គ្រងកងរថយន្ត ស្ថិតក្រោមរចនាសម្ព័ន្ធពាណិជ្ជកម្មដែលដាក់បញ្ចូលគ្នា ដែលជួយលុបបំបាត់ភាពស្មុគស្មាញនៃប្រតិបត្តិការ ដែលកន្លងមកបានធ្វើឲ្យការទទួលយកយានយន្តពាណិជ្ជកម្មប្រើឥន្ធនៈជំនួសមានភាពយឺតយ៉ាវ។ ក្នុងនាមជាប្រតិបត្តិករមិនប្រកាន់ម៉ាកយីហោ (OEM-agnostic operator) ជាជាងការធ្វើជាអ្នកផលិត តួនាទីរបស់ Hyroad គឺការផ្គុំផ្នែកផ្សេងៗចូលគ្នា រួមមាន យានយន្តពីប្រភពច្រើន ការផ្គត់ផ្គង់អ៊ីដ្រូសែន ការថែទាំរថយន្តដឹកទំនិញ និងកម្មវិធី ដើម្បីក្លាយជាដំណោះស្រាយដែលកងរថយន្តអាចយកទៅប្រើប្រាស់បានជាក់ស្តែង។

លោក Dmitry Serov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Hyroad Energy បានមានប្រសាសន៍ថា៖ «Toyota បានធ្វើអ្វីដែលសម្ព័ន្ធមិត្តដ៏អស្ចារ្យតែងតែធ្វើ គឺពួកគេបាននាំយកជំនាញអ៊ីដ្រូសែនពិតប្រាកដមកដាក់លើតុ ហើយបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់»។ លោកបានបន្ថែមថា៖ «ពួកគេមិនរង់ចាំឱ្យអ្នកផ្សេងមកបង្កើតប្រព័ន្ធអេកូឡូស៊ីនេះទេ ប៉ុន្តែពួកគេកំពុងវិនិយោគលើវាដោយផ្ទាល់ ហើយនោះគឺជាអ្វីដែលធ្វើឱ្យកិច្ចការនេះមានន័យ។ នៅពេលដែលការចាក់បំពេញឥន្ធនៈ យានយន្ត កម្មវិធី និងការប្តេជ្ញាចិត្តលើប្រតិបត្តិការមកជួបជុំគ្នា ការដឹកជញ្ជូនដោយអ៊ីដ្រូសែននឹងដំណើរការទៅមុខ»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម