ក្តៅៗ! ឡានអគ្គិសនីសុទ្ធ Kia EV4 សាកថ្មម្តងជិះបាន ៦៣០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Kia EV4 ស៊េរីថ្មីចុងក្រោយ ផ្តល់ជូនប្រភេទ sedan និង hatchback នៅឯព្រឹត្តិការណ៍ KIA EV Day ប្រទេសអេស្ប៉ាញ ជាមួយតម្លៃលក់ចាប់ពី ៣៥ ០០០ ដុល្លារ គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកឆាប់ៗនេះ ។

Kia EV4 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនីចំនួន ២ នឹងមកដល់ពេលក្រោយ ផ្តល់ជូនជម្រើសអាគុយចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • អាគុយទំហំ ៥៨,៣ ដល់ ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ ដល់ ៥៩០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល hatchback ។
  • អាគុយទំហំ ៥៨,៣ ដល់ ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ ដល់ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល sedan ។ សម្រាប់ម៉ូដែលទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០ នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត Kia EV4 ត្រូវបានឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Opposites United design concept មានលក្ខណៈបែបស្ព័រ ព្រមទាំងផ្តោតលើការឌីស្សាញ aerodynamic ដោយផ្នែកខាងមុខឲ្យឈ្មោះថា Tiger face មានប៉ាណាមុខបិទជិត អបសងខាងចង្កៀងមុខ LED លេងការឌីស្សាញបញ្ឈ ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED បញ្ឈរផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ព្រមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធអាប់ដេត OTA និងប្រព័ន្ធ Digital Key 2.0 system ដែលអាចភ្ជាប់ជាមួយនាឡិកាដៃ Apple Watch បានទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម